ក្រុមហ៊ុន Apple អាចនឹងដំឡើង RAM លើម៉ូដែល iPhone 16 ដល់ទៅ 6GB និងម៉ូឌែល Pro ផងដែរ នេះបើយោងតាមអ្នកវិភាគ Jeff Pu។ ក្នុងនោះដែរ ក៏នឹងទទួលបានការគាំទ្រការភ្ជាប់ Wi-Fi 6E លឿនជាងមុន ដែលជាមុខងារមួយផ្សេងទៀតដែលមានរួចហើយនៅលើម៉ូដែល iPhone 15 Pro។
ចំពោះផ្នែកសេវានេះ ការផ្លាស់ប្តូរគឺផ្តោតទៅលើម៉ូដែល iPhone 16 Pro លោក Jeff Pu ណែនាំថា Apple នឹងប្រើប្រាស់ម៉ូដឹម Snapdragon X75 5G របស់ Qualcomm ជំនួស X70 ដែលប្រើក្នុងស៊េរី iPhone 15 ឆ្នាំ២០២៣។ គួរកត់សម្គាល់ថា iPhone 16 និង 16 Plus ម៉ូឌែលធម្មតា នឹងនៅតែប្រើម៉ូដឹម X70 ចាស់ ខណៈដែល X75 មានល្បឿនលឿន និងមានប្រសិទ្ធភាពជាង ប៉ុន្ដែបំពាក់តែលើម៉ូឌែល Pro តែប៉ុណ្ណោះ៕