ក្រុមហ៊ុន Apple បានវ៉ាដាច់ Samsung ដែលជាអ្នកលក់ស្មាតហ្វូនឈានមុខគេរបស់ពិភពលោក ក្នុងត្រីមាសទី៤ ដោយទទួលបាន២៤% នៃការនាំចេញសរុប នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវ Canalys។ យក្សបច្ចេកវិទ្យាអាមេរិចមួយនេះ ក៏ទទួលបានឈ្មោះជាអ្នកលក់កំពូល ដែលសម្គាល់ជាលើកដំបូងដែលបានវ៉ាដាច់ Samsung ផងដែរ។
ការនាំចេញស្មាតហ្វូនសម្រាប់ ត្រីមាសទី៤ ២០២៣ ឈានដល់ ៣២០ លានគ្រឿង ដែលតំណាងឱ្យការកើនឡើង ៨% ធៀបនឹងត្រីមាសទី៤ ២០២២។ ចំណែក Samsung ជាប់ចំណាត់ថ្នាក់លេខ២ ជាមួយនឹង ១៧% នៃទីផ្សារ ដោយ Xiaomi មាន 13% ជាប់ចំណាត់ថ្នាក់លេខ៣។
គួរបញ្ជាក់ថាក្រុមហ៊ុនវិភាគ Canalys លើកឡើងថា តម្រូវការស្ទុះទីផ្សារស្ទុះឡើង ដែលជំរុញដោយទីផ្សារនៅមជ្ឈិមបូព៌ា អាហ្វ្រិក អាស៊ីប៉ាស៊ីហ្វិក និងអាមេរិកឡាទីន។ បើសម្លឹងឆ្ពោះទៅមុខ Canalys រំពឹងថា បច្ចេកវិទ្យា AI ត្រៀមបំពាក់លើឧបករណ៍ នឹងក្លាយជាបរិបទប្រកួតប្រជែងថ្មី នៅឆ្នាំ២០២៤ ក្នុងការចាប់យកតម្រូវការទីផ្សារកាន់តែច្រើន៕