Google បានបញ្ឈប់បុគ្គលិក “ពីរបីរយ” នេះបើយោងតាមរបាយការណ៍ជាច្រើន។ មនុស្សមកពីផ្នែកជាច្រើនត្រូវបានរងផលប៉ះពាល់ រួមទាំងអ្នកដែលធ្វើការនៅក្នុងក្រុមជំនួយការ ក៏ដូចជាមួយចំនួនមកពីក្រុម Hardware ដែលទទួលខុសត្រូវចំពោះទូរសព្ទ Pixel រួមទាំងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ Nest និង Fitbit wearables។
យោងតាមអត្ថបទដែលត្រូវបានពិនិត្យដោយ The New York Times បុគ្គលិកបានទទួលសារពីក្រុមហ៊ុនថា៖ “យើងត្រូវធ្វើការសម្រេចចិត្តដ៏លំបាកមួយចំនួនអំពីការងារដែលកំពុងដំណើរការរបស់បុគ្គលិក Google មួយចំនួន ហើយយើងសោកស្តាយក្នុងការជូនដំណឹងដល់អ្នកថាមុខតំណែងរបស់អ្នកកំពុងត្រូវបានលុបចោល”។
Alphabet Workers Union ដែលជាក្រុមតំណាងឱ្យកម្មករជាង ១៤០០នាក់ នៅក្រុមហ៊ុនមេរបស់ Google បាននិយាយថា ការបញ្ឈប់ការងារចុងក្រោយ គឺមិនចាំបាច់ ដោយក្រុមហ៊ុន មិនអាចបន្តបណ្តេញបុគ្គលិករួមការងាររបស់យើងបានទេ ខណៈពេលដែលរកចំណូលបានរាប់ពាន់លាន រៀងរាល់ត្រីមាស៕