រាល់ iPhone 17 នឹងមានកាមេរ៉ាខាងមុខធំជាងមុន គឺឡើងដល់ 24MP នេះបើយោងទៅតាមអ្នកទស្សន៍ទាយបច្ចេកវិទ្យា និងអ្នកវិភាគលោក Ming-Chi Kuo។
បន្ថែមពីនេះ គេដឹងតាមដំណឹងចចាមអារ៉ាមកន្លងមកថា iPhone 17 នឹងមានប្រើបច្ចេកវិទ្យាកាមេរ៉ាក្រោមអេក្រង់ ដែលអេក្រង់នឹងលែងមានលែនទម្លុះ ឬកាត់ឃើញឆកអ្វីទៀតឡើយ។ ការតម្លើងទំហំមេហ្គាភិចស៊ែលនេះដែរ វានឹងធ្វើឱ្យការថតកាន់តែច្បាស់ ភាពលម្អិតច្រើនជាងមុន មាន resolution ខ្ពស់។
គួរដឹងថា រាល់ iPhone 14 និង iPhone 15 គឺបំពាក់កាមេរ៉ាខាងមុខ ត្រឹមតែ 12MP តែប៉ុណ្ណោះ។ ហើយទំហំ 12MP នេះ Upgrade ឡើងចាប់ពី iPhone 11 ស៊េរីមកម៉្លេះ៕