iPhone 17 គេរំពឹងថាវានឹងបញ្ចេញនា ឆ្នាំ២០២៥ ដោយមានដំណឹងចចាមអារ៉ាមថា នឹងមានលក្ខណៈពិសេសៗទាំង ៥ នេះ៖
១. ប្រើអេក្រង់ធំជាងមុន
iPhone 17 រួមទាំង iPhone 17 Plus នឹងប្រើខ្នាតអេក្រង់ធំ 6.27 និង 6.86-inch។
២. អេក្រង់ 120Hz ProMotion មានមុខងារ Always-on Display
ពន្លឺថ្មីនៃម៉ូឌែលទាប គឺ iPhone 17 និង iPhone 17 Plus ត្រៀមបំពាក់អេក្រង់កម្រិតខ្ពស់របស់ម៉ូឌែល Pro។
៣. កាមេរ៉ា និងស៊ែនស័រស្គេនមុខ បង្កប់ក្រោមអេក្រង់ (Under-Display Technology)
៤. បំពាក់ Wi-Fi 7 chip លើកដំបូង
សម្រាប់តែម៉ូឌែល iPhone 17 Pro និង iPhone 17 Pro Max ដែលវានឹងមានល្បឿន send & receive data ដល់ទៅ 2.4GHz, 5GHz និង 6GHz bands។
៥. បំពាក់លែន 48MP Telephoto
លែន 48MP ធ្លាប់តែបំពាក់លើ iPhone 15 Pro ជាលែនគោលប៉ុណ្ណោះ ដោយឡែក iPhone 17 Pro Max អាចនឹងបំពាក់លែនធំជាងគេ ជាលែន Telephoto ដល់ទៅ 48MP៕