ការផ្ញើវីដេអូតាម Telegram បើមិនកំណត់មុនផ្ញើប្រាកដ ជា Auto កំណត់វីដេអូត្រឹមកម្រិត HD ឬ 720P ជាមិនខាន។
ដូចនេះ ពេលចូលកន្លែងផ្ញើវីដេអូ បន្ទាប់ពីរើសរួច ចុចលើវីដេអូនោះ គឺអាច Edit បានហើយ។ ត្រង់ចំណុចនេះ Telegram ផ្ដល់ជម្រើសកែដេអូបានដូចជា កំណត់គុណភាពផ្ញើចេញជា FullHD, HD ឬក្រោមនេះ, កែពន្លឺនិងពណ៌វីដេអូ, បន្ថែមអក្សរ គូសវាស ឬដាក់ Sticker និងកំណត់ខ្នាតវីដេអូដែលមានទំហំការ៉េ ឬទ្រវែងជាដើម។ អ្នកអាចអនុវត្តតាមរូបថតបាន៕