iPhone សម្បូរទៅដោយមុខងារមានអត្ថប្រយោជន៍ជាច្រើន ប៉ុន្ដែមុខងារល្អៗ ៥ នេះ ប្រើបានតែនៅ សហរដ្ឋអាមេរិច ប៉ុណ្ណោះ ដូចជា៖
១. Apple Card, Apple Card Savings ជាក្រេឌីតកាតសម្រាប់ការទូទាត់ផ្សេងៗ និងទទួលបានអត្រាការប្រាក់ថែមទៀតផង។ កាតនេះគ្រងគ្រងនៅក្នុងកម្មវិធី Wallet។
២. Apple Cash ជាមុខងារទូទាត់ ដែលអាចផ្ញើ ស្នើសុំ និងទទួលប្រាក់ ក្នុងកម្មវិធី Wallet និងកម្មវិធី Messages។
៣. Apple Pay Later ជាមុខងារពិសេសអាចទិញពេលនេះ បង់លុយពេលក្រោយបាន ដោយអាចទិញផលិតផលតម្លៃខ្ទង់ ៧៥ដល់១០០០ដុល្លារ បាន ដោយមិនមានការប្រាក់ ក្នុងរយៈពេល ៦សប្ដាហ៍។
៤. Wallet IDs ជាមុខងារអាចបញ្ចូល បណ្ណបើកបរ ឬបណ្ណសម្គាល់ខ្លួនរបស់ពលរដ្ឋ ទៅកាន់កម្មវិធី Wallet នៅលើ iPhone និង Apple Watch។
៥. Roadside Assistance via Satellite មុខងារជំនួយការតាមដងផ្លូវតាមរយៈផ្កាយរណប ដែលមុខងារនេះអាចទាក់ទងទៅកាន់ ក្រុមហ៊ុនជំនួយតាមដងផ្លូវ សម្រាប់សេវាកម្មយានយន្ត នៅពេលដែល iPhone នៅគ្មានសេវា និង Wi-Fi ។
៦. Clean Energy Charging គឺដើម្បីកាត់បន្ថយការបំភាយកាបូន និងសាកថ្មខ្លាំងតែតំបន់នោះមានថាមពលស្អាត មិនប្រើកាបោនច្រើន។ មុខងារនេះដំណើរការរួមគ្នា ជាមួយនឹងការសាកថ្ម Optimized Battery Charging ដើម្បីស្វែងយល់ពីទម្លាប់នៃការសាករបស់អ្នក។
ដូចជាវាចំណាយពេលច្រើន និងទៀងទាត់ដើម្បីសាកថ្ម iPhone សម្រាប់ពេលអ្នកនៅផ្ទះ និងកន្លែងធ្វើការ។ ហើយមុខងារនេះមិនដើរនោះទេ ប្រសិនបើទម្លាប់នៃការសាកថ្មរបស់អ្នកប្រែប្រួល ឬអ្នកស្ថិតនៅក្នុងទីតាំងថ្មី ដូចជានៅពេលអ្នកធ្វើដំណើរជាដើម៕