Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»កម្ពុជាត្រូវការទុនប្រមាណ ៣២៩លានដុល្លាក្នុងវិស័យស្វាយចន្ទី
    ព័ត៌មានថ្មីៗ

    កម្ពុជាត្រូវការទុនប្រមាណ ៣២៩លានដុល្លាក្នុងវិស័យស្វាយចន្ទី

    November 16, 20231 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    កម្ពុជាត្រូវការមូលធនសរុបប្រមាណ ៣២៩លានដុល្លាដើម្បីអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ កែច្នៃស្វាយចន្ទី ក្នុងរយៈពេល ៥ឆ្នាំស្របតាមគោលនយោបាយជាតិស្តីពីស្វាយចន្ទី ២០២២ -២០២៧។ ដំណាំស្វាយចន្ទីបានជួយអភិវឌ្ឍសេដ្ឋកិច្ចជនបទដែលមាន ២៥​ ០០០គ្រួសារ (កម្ពុជាមាន ៦,៥លានគ្រួសារ) ប្រកបរបរដាំដំណាំនេះ។ លើសពីនេះវិស័យកសិកម្មដំណាំចន្ទីអាចបង្កើតការងារតាមរដូវប្រហែលជា ១២០ ០០០នាក់។ ទោះយ៉ាងនេះក្តីការអភិវឌ្ឍលើវិស័យនេះនៅមានកម្រិតដោយហេតុថាកម្ពុជាខ្វះហេដ្ឋារចនាក្រោយការប្រមូលផលធ្វើឱ្យលំហូរគ្រាប់ឆៅចេញទៅក្រៅប្រទេសនាំឱ្យកសិករបាត់បង់តម្លៃបន្ថែម និងមិនអាចបង្កើតការងារអចិន្ត្រៃយ៍ដល់ពលករក្នុងសហគមន៍។

    ពាណិជ្ជកម្ម

    លោកអួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានមានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជាមានសហគ្រាសធុនតូចតែ ៣៩ និងមធ្យម ៣ប៉ុណ្ណោះ បើចង់ឱ្យមានការកែច្នៃ ២៥% (១៧៥ ០០០ តោន) ក្នុងរយៈពេល៥ឆ្នាំស្របតាមគោលនយោបាយជាតិស្តីពីស្វាយចន្ទី ២០២២-២០២៧ កម្ពុជាត្រូវការរោងចក្រខ្នាតមធ្យមចំនួន ៣៥ លើទុនវិនិយោគ ២៦,២៥លានដុល្លារត្រូវការទុនបង្វិល ២៦៥,៥លានដុល្លារ និងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងក្រោយប្រមូលផល មានដូច ជាឃ្លាំងស្តុកគ្រាប់ ២២,៧៥លានដុល្លា និងទីលានហាលគ្រាប់ ១៧,៥លានដុល្លារ។

    ការបង្កើនវិនិយោគនេះមិនមែនជាការប្រថុយប្រថានឡើយ ដ្បិតកម្ពុជាជាប់លេខ២នៅលើ ពិភពលោក អាចផលិតស្វាយចន្លោះ ៦០០ ០០០ តោន ទៅ ៨០០ ០០០ តោន ក្នុង១ឆ្នាំ។ ម្យ៉ាងទៀត ចន្ទីពូជអឹម២៣ ជាប្រភេទចន្ទីដែលមានគ្រាប់ធំ រសជាតិឆ្ងាញ់ និងមានសារធាតុចិញ្ចឹមច្រើន ជាងគេ កំពុងតែល្បីលើទីផ្សារអន្តរជាតិ WW160 និង WW180។

    ទោះយ៉ាងណាកម្ពុជានៅមានបញ្ហាប្រឈមលើដំណាំស្វាយចន្ទីនេះគឺការប្រែប្រួលអាកាសធាតុដែលបង្ករហានិភ័យនៃការប្រមូលផល។ ការគ្រប់គ្រងគ្រាប់ឆៅក្រោយប្រមូលផល មិនទាន់បានល្អដោយសារមិនមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ និងកសិករពិបាកទទួលកម្ចីអនុគ្រោះ នេះជាហេតុមានការកែច្នៃត្រឹមតែ ៥%ប៉ុណ្ណោះក្នុងមួយឆ្នាំ។ ដោយខ្វះហេដ្ឋារចនាសម្ព័ន្ធក្រោយការប្រមូលផលធ្វើឱ្យកសិករលក់គ្រាប់ស្រស់ទាំងបង្ខំ នេះជាមូលហេតុដែលមានលំហូរវត្ថុធាតុដើមដោយគំហុកទៅប្រទេសវៀតណាមជិតខាង។

    ផលិតកម្មស្វាយចន្ទី១០ខែ ឆ្នាំ២០២៣ (មករា-តុលា ២០២៣) កម្ពុជាផលិតគ្រាប់ស្វាយចន្ទី ឆៅ ៦៥១.០០០ តោន (៦សែន ៥ម៉ឺន ១ពាន់តោន)  ក្នុងនោះនាំចេញទៅវៀតណាមបានសរុប៖  ៦១៥.០០០ តោន (៦សែន ១ម៉ឺន៥ពាន់ តោន) ស្មើទឹកប្រាក់   ៨៣១ លានដុល្លា ថយចុះ ១៦,៧% បើធៀបរយៈកាលដូចគ្នា ទៅនឹង២០២២។ តម្លៃមធ្យមគ្រាប់ស្ងួត $១.៦៥៨ (មួយពាន់ប្រាំមួយរយហា សិបប្រាំបីដុល្លា) ក្នុង១តោន។ ខែតុលាគ្រាប់ស្ងួតតម្លៃ ៧០០០៛-៧៥០០៛ ក្នុង១គីឡូក្រាម ឬ ១៩០០ដុល្លារ ក្នុង១តោន។

    បើតាមទិន្នន័យគយវៀតណាម ប្រទេសនេះបានកែច្នៃចន្ទីនាំចេញចំនួន ៥១៦ ១៧០តោន ហេដ្ឋារចនាសម្ព័ន្ធក្នុងតម្លៃ ២,៩៥ពាន់លានដុល្លារ កើនឡើង ២១,៨% (បរិមាណ) និងកើនឡើង ១៥,៩% (តម្លៃ) នេះមិនទាន់គិតពីការលក់សំបកដើម្បីគៀបប្រេងជីវៈឥន្ធនៈនៅឡើយក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៣នេះ ៕

    គ្រាប់ស្វាយចន្ទីកម្ពុជា លក់នៅជប៉ុន ក្នុងផ្សារឈ្មោះOK នៅខេត្ត ខាណាកាវ៉ា 500g=1,615យ៉េន

    Share. Facebook Telegram WhatsApp
    Previous Articleកុំឱ្យពិបាកពឹងគេទិញសំបុត្រឡាន ឬជិះទៅជិះមក ABA អាចទិញសំបុត្រឡានបាន
    Next Article ទោះមិនមានអក្សរខ្មែរលើ Telegram តែតិចនិកនេះអាចជួយប្ដូរបាន

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.