Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»ឡាន Ferrari ស៊េរីឆ្នាំ១៩៦២ លក់ដេញថ្លៃបាន ៥១,៧លានដុល្លារ ក្លាយជាឡានថ្លៃជាងគេបំផុត
    យានយន្ត

    ឡាន Ferrari ស៊េរីឆ្នាំ១៩៦២ លក់ដេញថ្លៃបាន ៥១,៧លានដុល្លារ ក្លាយជាឡានថ្លៃជាងគេបំផុត

    November 16, 20231 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] រថយន្តបុរាណ Ferrari 250 GTO ឆ្នាំ១៩៦២ ត្រូវបានលក់ដេញថ្លៃបានសម្រេចក្នុងតម្លៃ ៥១,៧លានដុល្លារ ក្នុងពិធីដេញថ្លៃ RM Sotheby’s ដែលធ្វើឡើងកាលពីថ្ងៃទី១៣ ខែវិច្ឆិកាកន្លងទៅ។

    ពាណិជ្ជកម្ម

    ជាមួយតម្លៃនេះ Ferrari 250 GTO ឆ្នាំ១៩៦២ បានជាប់ឈ្មោះជារថយន្តដែលលក់ដេញថ្លៃជាសាធារណៈបានតម្លៃខ្ពស់ជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ និងជាប់លេខពីរបើរាប់បញ្ចូលទាំងការដេញថ្លៃបែបឯកជន ដោយរថយន្តលេខមួយគឺ Mercedes 300 SLR Uhlenhaut Coupe ដែលលក់ដេញថ្លៃបែបឯកជន បានតម្លៃ ១៤៤លានដុល្លារ កាលពីឆ្នាំ២០២២។

    រថយន្ត Ferrari 250 GTO ជារថយន្តដែលផលិតមានចំនួនកំណត់ដោយមានផលិតត្រឹមតែ ៣៦គ្រឿងប៉ុណ្ណោះ ដែលធ្វើឲ្យអ្នកចូលចិត្តប្រមូលវត្ថុមានតម្លៃប៉ុនប៉ងចង់បានវា។ អ្វីដែលធ្វើឲ្យរថយន្តនេះកាន់ពិសេសគឺវាធ្លាប់បានចូលរួមការប្រណាំង Nürburgring នៅឆ្នាំ១៩៦២ ដោយជាប់លេខ១ ប៉ុន្តែនៅឆ្នាំដដែល វាបានបរាជ័យក្នុងការប្រណាំង 24 Hours of Le Mans ដោយសារបញ្ហាឡើងកម្ដៅ។

    Ferrari 250 GTO មានបំពាក់ម៉ាស៊ីន ៤លីត្រ ផលិតកម្លាំងបាន ៣៩០សេះ ជាតួលេខដ៏ខ្ពស់បំផុតមួយនៅឆ្នាំ១៩៦២។ បន្ទាប់ពីត្រូវបានប្រើក្នុងការប្រណាំងជាច្រើន រថយន្តនេះត្រូវបានលក់ឲ្យមហាសេដ្ឋីនៅអាមេរិក បន្ទាប់មកក៏បានធ្លាក់ចូលទៅក្នុងដៃអ្នកប្រមូលទិញរបស់កម្រនៅរដ្ឋ Ohio ក្នុងឆ្នាំ១៩៨៥ ដែលម្ចាស់រូបនេះបានដាក់លក់វាដេញថ្លៃកាលពីថ្ងៃទី១៣ ខែវិច្ឆិកា៕

    ប្រភព

    Share. Facebook Telegram WhatsApp
    Previous Articleឈប់ខ្វល់ពី 15 មកដឹងពី៩ចំណុចពិសេសអាចមានលើ iPhone 16 វិញម្ដង
    Next Article កុំឱ្យពិបាកពឹងគេទិញសំបុត្រឡាន ឬជិះទៅជិះមក ABA អាចទិញសំបុត្រឡានបាន

    Related Posts

    Geely Galaxy V900 MPV ប្រភេទ EREV កំពូល នឹងចាប់ផ្តើមបើក Presale ជាសកលនៅថ្ងៃទី 7 ខែមករា

    January 6, 20261 Min Read

    Geely ដាក់បង្ហាញរថយន្ត Pickup PHEV ថ្មី Riddara ជាមួយចម្ងាយបើកបររហូតដល់ 1,068 គីឡូម៉ែត្រ

    January 5, 20261 Min Read

    Toyota bZ3 អគ្គិសនីសុទ្ធម៉ូដែលថ្មី បំពាក់ថ្ម BYD Blade ចេញលក់នៅចិន តម្លៃចាប់ពី 15,700 ដុល្លារ

    January 3, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.