ទាំងនេះជាមូលដ្ឋានខ្លះៗ សម្រាប់ការថតរូបឱ្យបានស្អាត និងត្រឹមត្រូវទៅតាមបទដ្ឋានខ្លះៗ ប៉ុន្ដែមិនប្រាកដថាអ្នកត្រូវតែដើរតាមនោះឡើយ ជួនកាលអ្នកអាចមានស្នាដៃ ច្នៃឱ្យសិល្បៈមួយនេះកាន់ទាក់ទាញ ច្រើនជាងក្បួនខ្នាត។
យ៉ាងណា យើងសូមជូនជា ៥ ចំណុចដូចខាងក្រោម៖
១. ការប្រើប្រាស់លែនកាមេរ៉ា
បច្ចុប្បន្នស្មាតហ្វូនមួយមានលែនច្រើន ដូចជា លែន Wide ឬលែន Telephoto ជាដើម ដូចនេះគួរជ្រើសរើសតាមការផ្សេងៗទៅតាមស្ថានភាព។ ឧទាហរណ៍ដូចជា លែន Wide ជាច្រើនប្រើថតផ្ទៃទេសភាពទូលាយ ឬកន្លែងចង្អៀត ដោយឡែកលែន Telephoto គេច្រើនប្រើវាថតមនុស្ស ឬការបង្ហាញធំៗ និងកៀកៗ។ យ៉ាងណា បើអ្នកយល់ថាទេសភាព ថតលែន Telephoto ស្អាត អាចជាជម្រើស ឬការច្នៃប្រឌិតនៃការថតរបស់អ្នក មិនចាំបាច់ប្រើលែន Wide ក៏បាន។
២. ត្រូវចេះប្ដូរប្លង់
ជួនកាល អ្នកគ្រាន់តែប្ដូរទិស ឬរំកិលកាមេរ៉ាបន្តិច រូបឬទេសភាពអាចនឹងឃើញប្លែក ឬស្អាតជាងមុនក៏ថាបាន។
៣. ប្រើក្បួន Rule of Thirds
នេះជាមូលដ្ឋានដែលអ្នកថតតែប្រើ វាមានចំនួន ៩ប្រឡោះ លើផ្ទៃថតរូប ដោយមានបណ្ដោយចំនួន ៤ និងបញ្ឈរ៣។ ក្បួននេះគឺការប្រើ មិនត្រូវឱ្យវត្ថុចង់នៅចំកណ្ដាលនោះឡើយ ត្រូវឱ្យវត្ថុដែលថតនៅត្រង់១ភាគ៣។
៤. ស្វែងយល់បរិយាកាស និងភូមិសាស្ត្រ
អ្នកត្រូវដឹងពីកន្លែងដែលអ្នកថត ឧទាហរណ៍ថា តំបន់ខ្លះគឺស្អាតខ្លាំងនៅរដូវវស្សា ឬខែប្រាំង។ ដូចថាទេសភាពកន្លែងតែមួយ តែថតពេលវេលាខុសគ្នា រូបថតផលិតចេញមកអាចខុសគ្នាឆ្ងាយ។
៥. ការកែរូប
ការថតជៀសមិនផុតពីមានកំហុសតិចតួច ដូចនេះការកែប្រែគួរចាំបាច់ផងដែរ ដូចជាការថែមពន្លឺតិចតួច ពណ៌ ឬតម្រង់រូបឱ្យត្រង់អីហ្នឹងជាដើម។ យ៉ាងណាគួរកុំកែរូបឱ្យខុសពីការពិត៕