[ទីផ្សារបរទេស] ធនាគារ HSBC បានធ្វើការប្រកាសថាខ្លួននឹងចាប់ផ្តើមទិញភាគហ៊ុនដែលបានគ្រោងទុកក្នុងទំហំទឹកប្រាក់ប្រមាណជាង ១ ពាន់លានដុល្លារមកវិញ ស្របពេលខ្លួនកំពុងស្វែករកការវិនិយោគ និងផ្តល់រង្វាន់ដល់ម្ចាស់ហ៊ុនវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃពុធនេះ។ សម្រាប់អ្នកផ្តល់ប្រាក់កម្ចីសកលដែលបានចុះបញ្ជីនៅទីក្រុងឡុងត្រូវបានតែងតាំង Merrill Lynch International ដើម្បីដឹកនាំដំណើរការនេះ ដែលអាចយល់ឃើញថាភាគហ៊ុនដែលមានទំហំទឹកប្រាក់ចំនួន ២ ពាន់លានដុល្លារ របស់ធនាគារ…
Browsing: អាជីវកម្ម & សេដ្ឋកិច្ច
[ទីផ្សារបរទេស] ក្រុមហ៊ុន Exxon Mobil បានធ្វើការប្រកាសថាខ្លួននឹងលក់ភាគហ៊ុន (Romanian Upstream) ទៅឱ្យក្រុមហ៊ុនផលិតឧស្ម័ន Romgaz ក្នុងទំហំទឹកប្រាក់ប្រមាណជាង ១ ពាន់លានដុល្លារសហរដ្ឋអាមេរិក ខណៈពេលដែលក្រុមហ៊ុនប្រេងធំនេះផ្តោតលើការវិនិយោគរបស់ខ្លួនលើការចំណាយទាប នៃការផ្គត់ផ្គង់។ សម្រាប់ក្រុមហ៊ុន Exxon Mobil បានវត្តមាននៅក្នុង (Romanian Upstream)…
[ទីផ្សារបរទេស] នាយកប្រតិបត្តិក្រុមហ៊ុន Volkswagen ព្រមានពីការគំរាមកំហែងពីហានិភ័យ នៃការផ្គត់ផ្គង់ឧស្ម័ន ដោយសារសង្គ្រាមអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។ ក្នុងនោះដែរលោក Herbert Diess នាយកប្រតិបត្តិក្រុមហ៊ុន Volkswagen បានបញ្ជាក់ថាក្រុមហ៊ុនរបស់លោក នឹងផ្អែកលើការផ្គត់ផ្គង់ថាមពលរបស់ខ្លួនជាបណ្ដោះអាសន្នលើផែនការថាមពលដើរដោយធ្យូងថ្មសម្រាប់រយៈពេលយូរ។ ក្រុមហ៊ុន Volkswagen នឹងមានគម្រោងផ្លាស់ប្តូររោងចក្រថាមពលនៅទីស្នាក់ការកណ្តាលរបស់ខ្លួននៅទីក្រុង Wolfsburg ទៅជាឧស្ម័នដែលជាជម្រើសល្អបំផុតដែលមិនរងផលប៉ះពាល់ដល់បរិស្ថាន៕
[ទីផ្សារបរទេស] យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters ថាក្រុមហ៊ុនសាងសង់កប៉ាល់អ៊ីតាលី Fincantieri នឹងពិភាក្សាជាមួយក្រុមហ៊ុន Norwegian Cruise Line សម្រាប់ការបញ្ជាទិញកប៉ាល់ទេសចរណ៍។ ជាមួយគ្នានេះដែលការបញ្ជាទិញកប៉ាល់ទេសចរណ៍មានតម្លៃប្រមាណជាង ៤ ពាន់លានដុល្លារ។ ហើយការបញ្ជាទិញបែបនេះគឺដើម្បីសាងសង់កប៉ាល់ទេសចរណ៍ថ្មី ដែលជាប្រភពចំណេះដឹង។ ក្នុងនោះដែរសារព័ត៌មានរបស់អ៊ីតាលី Il Secolo XIX បានបញ្ជាក់ថាកប៉ាល់ថ្មីចំនួន…
[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុនពាណិជ្ជកម្មជប៉ុន Mitsui បានប្រកាសថាខ្លួនបានខាតបង់ក្នុងទំហំទឹកប្រាក់ប្រមាណ ១៦០ លានដុល្លារពីអាជីវកម្ម LNG របស់រុស្ស៊ី ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ។ ជាមួយគ្នានេះដែរការខាតបង់ពីអាជីវកម្ម LNG របស់រុស្ស៊ីនេះក្នុងខែមករាដល់ខែមីនាពីអាជីវកម្មឧស្ម័នធម្មជាតិរាវ (LNG) របស់ខ្លួននៅក្នុងប្រទេសនេះស្របពេលដែលមានវិបត្តិអ៊ុយក្រែនកាន់តែធ្ងន់ធ្ងរ។ ក្រុមហ៊ុនពាណិជ្ជកម្មជប៉ុន Mitsui បានបន្តទៀតថាបន្ទាប់ពីបានវាយតម្លៃឡើងវិញនូវគម្រោង…
[ទីផ្សារបរទេស] ក្រុមហ៊ុន Volkswagen បានប្រកាសថាខ្លួននឹងបង្កើតដៃគូរសហការរួមគ្នាជាមួយក្រុមហ៊ុនផលិតបន្ទះឈីបរបស់អាមេរិក Qualcomm ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ។ សម្រាប់ក្រុមហ៊ុនផលិតរថយន្ត Volkswagen និងក្រុមហ៊ុនផលិតបន្ទះឈីប Qualcomm របស់អាមេរិក នឹងចុះកិច្ចព្រមព្រៀងដំណើរការជាមួយគ្នារហូតដល់ឆ្នាំ ២០៣១ ។ នេះបើតាមកាសែតអាល្លឺម៉ង់ Handelsblatt…
[ទីផ្សារបរទេស] ថ្មីៗនេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ថាក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota គ្រោងនឹងបើកដំណើរការឡើងវិញនូវរោងចក្របណ្តាក់ទុនរួមគ្នានៅទីក្រុង Changchun ប្រទេសចិន ស្របពេលដែលវិធានការបិទទីក្រុងរបស់ប្រទេសចិនត្រូវបានបន្ធូរបន្ថយ។ ក្នុងនោះដែរមានរបាយការណ៍មួយដែលបានមិនបញ្ចេញឈ្មោះបញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota គ្រោងនឹងបន្តប្រតិបត្តិការធម្មតាវិញនៅថ្ងៃពុធ។ សម្រាប់ការលក់រថយន្តរបស់ប្រទេសចិនបានធ្លាក់ចុះរហូតដល់ ១១.៧ ភាគរយនៅក្នុងខែមីនាធៀបនឹងឆ្នាំមុន។ បន្ទាប់ពីប្រទេសចិនបានបិទខ្ទប់យ៉ាងតឹងរ៉ឹងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Omicron ដែលឆ្លងខ្លាំង៕
[ទីផ្សារបរទេស] ក្រុមហ៊ុន Tesla បានធ្វើការប្រកាសថាខ្លួននឹងប្រមូលរថយន្តនូវម៉ូឌែល Model 3 ដែលបាននាំចូល និងផលិតក្នុងស្រុកចំនួន ១៤,៦៤៨ គ្រឿងនៅក្នុងប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃសុក្រទី ២៩ ខែមេសា ឆ្នាំ ២០២២។ ក្រុមហ៊ុន Tesla បានបញ្ជាក់ថាការប្រមូលរថយន្ត…
[ទីផ្សារបរទេស] យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters កាលពីម្សិលមិញថារុស្ស៊ី បានផ្តាច់ការផ្គត់ផ្គង់ឧស្ម័នទៅឱ្យប្រទេសប៉ូឡូញ និងប៊ុលហ្គារី ដោយសារតែមិនបង់ថ្លៃជាប្រាក់រូបិ៍ល (Ruble) ដែលជារូបិយ៍ប័ត្រជាតិរបស់ប្រទេសរុស្ស៊ី។ សម្រាប់ក្រុមហ៊ុនឧស្ម័ន Gazprom របស់ប្រទេសរុស្ស៊ីក៏បានជូនដំណឹងទៅឱ្យប្រទេសប៉ូឡូញ និងប៊ុលហ្គារី នឹងបញ្ឈប់បង្ហូឧស្ម័នចាប់ពីថ្ងៃទី ២៧ ខែមេសា នេះតទៅរហូតដល់ក្រុមហ៊ុនរបស់ប្រទេសទាំងពីរនេះត្រូវបង់ថ្លៃជាប្រាក់រូបិ៍ល (Ruble) ដែលជារូបិយ៍ប័ត្រជាតិរបស់ប្រទេសរុស្ស៊ី។ បន្ថែមពីនេះក្រុមហ៊ុនឧស្ម័ន Gazprom…
[ទីផ្សារបរទេស] ក្រុមហ៊ុន Ford បានប្រកាសថាខ្លួននឹងបញ្ឈប់ការផលិតនៅសប្តាហ៍ក្រោយនៅរោងចក្រ Flat Rock ដោយសារតែកង្វះខាតបន្ទះឈីបដែលដំឡើងរថយន្ត Mustang របស់ខ្លួន។ នេះបើយោងតាមចុះផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២។ សម្រាប់ Ford គឺជាក្រុមហ៊ុនផលិតរថយន្តលំដាប់ទី ២ របស់សហរដ្ឋអាមេរិកដែលធ្លាប់បានបញ្ជាក់ថា…
