Browsing: អាជីវកម្ម & សេដ្ឋកិច្ច

[ទីផ្សារបរទេស] ក្រុមហ៊ុន Stellantis បានធ្វើការប្រកាសថាខ្លួនក៏កំពុងផ្អាកផលិតរថយន្តនៅក្នុងប្រទេសរុស្ស៊ីដោយសារតែពិបាកក្នុងការដឹកជញ្ចូល និងការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ សម្រាប់ Stellantis គឺក្រុមហ៊ុនផលិតរថយន្តធំបំផុតលំដាប់ទី ៤ របស់ពិភពលោក ដែលផលិតនូវម៉ូឌែល Peugeot, Citroёn, Opel, Jeep, និង Fiat ។ ខណៈដែលនៅរុស្ស៊ីមានទីផ្សាររថយន្តត្រឹមតែ…

[ទីផ្សារបទេស] យោងតាមចុះផ្សាយរបស់សារព័ត៌មាន CNA បានបញ្ជាក់ថានាយកប្រតិបត្តិ Xpeng ព្រមានពីហានិភ័យនៃការផ្អាកផលិតកម្មសម្រាប់ក្រុមហ៊ុនផលិតរថយន្តទាំងអស់របស់ប្រទេសចិន។ សម្រាប់លោក He Xiaopeng ដែលជានាយកប្រតិបត្តិ Xpeng របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំជាងគេក្នុងប្រទេសចិន បានប្រកាសនៅលើបណ្តាញសង្គម WeChat របស់ខ្លួនផ្ទាល់ថាប្រសិនបើការផ្តត់ផ្គង់នៅក្នុងទីក្រុងសៀងហៃ និងជុំវិញតំបន់នោះមិនអាចដំណើរការបានទេយើងនឹងប្រហែលជាត្រូវផ្អាកការផលិតនៅក្នុងខែឧសភាខាងមុននេះជាមិនខាន។ បន្ទាប់ពីនេះលោក He Xiaopeng បានបន្តទៀតថាអាជ្ញាធរចិនមួយចំនួនកំពុងព្យាយាមដោះស្រាយស្ថានការណ៍នេះ។…

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុនរុស្ស៊ី Gazprom បានធ្វើការប្រកាសថាការការ​នាំ​ចេញ​ឧស្ម័ន​របស់​រុស្ស៊ី​ទៅ​អឺរ៉ុប​ធ្លាក់​ចុះរហូតដល់ ២៦.៤% ក្នុងរយៈពេល ៥ ខែកន្លងមកនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សម្រាប់សហភាពអឺរ៉ុបមានគោលបំណងកាត់បន្ថយការពឹងផ្អែកលើឧស្ម័នរបស់ខ្លួនពីប្រទេសរុស្ស៊ីចំនួន ៧០% នៅក្នុងឆ្នាំ ២០២២ ដោយសារតែយុទ្ធនាការយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនរយៈពេលជាង ៧ សប្តាហ៍បើគិតមកត្រឹមពេលនេះ។ ហើយប្រទេសប្រទេសអាឡឺម៉ង់ បានប្រឆ្នាំងទៅនឹងការធ្វើពិហិការទាំងស្រុងតែម្នាក់ឯងប៉ុណ្ណោះ។ ដោយទ្បែកទន្ទឹមនឹងនេះ Urals…

[ទីផ្សរបរទេស] ថ្មីៗនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ថាក្រុមហ៊ុន Honda របស់ប្រទេសជប៉ុនគ្រោងនឹងចំណាយទឹកប្រាក់ប្រមាណ ៦៤ ពាន់លានដុល្លារដើម្បីសិក្សាស្រាវជ្រាវ និងការអភិវ្ឍន៍រយៈពេល ១០ ឆ្នាំខាងមុខ ដែលក្រុមហ៊ុននេះមានបំណងបញ្ចេញរថយន្តអគ្គិសនីជាង ៣០ ម៉ូឌែលទូទាំងពិភពលោកនៅឆ្នាំ ២០៣០។ ជាមួយគ្នានេះដែលគោលបំណងរបស់ក្រុមហ៊ុន Honda បានធ្វើការបង្ហាញជំរុញឱ្យក្រុមហ៊ុនផលិតរថយន្តកើនទ្បើងនៅក្នុងទីផ្សាររបស់ខ្លួនដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សសម្រាប់រថយន្តអគ្គិសនី។ ខណៈដែលក្រុមហ៊ុន Honda…

[បរទេស] Apple នឹងចាប់ផ្តើមផលិត iPhone 13 នៅក្នុងប្រទេសឥណ្ឌា ដើម្បីធ្វើឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកព្យាយាមកាត់បន្ថយការពឹងផ្អែកលើខ្សែសង្វាក់ផ្គត់ផ្គង់របស់ចិន។ Apple បាននឹងកំពុងផ្លាស់ប្តូរផ្នែកខ្លះៗមួយចំនួនដើម្បីឱ្យការផលិត iPhone ពីប្រទេសចិនទៅកាន់ទីផ្សារផ្សេងៗទៀត រួមទាំងប្រទេសឥណ្ឌា ដែលជាទីផ្សារស្មាតហ្វូនធំបំផុតលំដាប់ទី ២ ពិភពលោក ហើយគ្រោងនឹងផលិត iPad Tablet នៅទីនោះផងដែរ។ គួរជម្រាបផងដែរប្រទេសឥណ្ឌា…

[បរទេស] លោក Oliver Zipse បាននិយាយនៅក្នងបទសម្ភាន៌ជាមួយនឹងកាសែត Neue Zuercher Zeitung ថាក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ BMW រំពឹងទុកថាការខ្វះខាតបន្ទះឈីបនឹងបន្តរហូតដល់ឆ្នាំ ២០២៣។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuter ។ លោក Oliver Zipse ត្រូវបានគេដកស្រង់សម្តីថាយើង​នៅ​តែ​ស្ថិត​ក្នុង​កម្រិត​នៃ​ការ​ខ្វះខាត​បន្ទះ​ឈីប ហើយរំពឹងថាពួកយើងនឹងចាប់ផ្តើមមើលឃើញការកែលម្អនៅចុងឆ្នាំក្រោយនេះ…

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ស៊ុយអែត Ericsson បានផ្អាកអាជីវកម្មមរបស់ខ្លួនទាំងអស់នៅរុស្ស៊ី។ នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។ សេចក្តីថ្លៃងការណ៍របស់ក្រុមហ៊ុន Ericsson បានបញ្ជាក់ថាការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបឥឡូវនេះធ្វើឱ្យក្រុមហ៊ុននឹងផ្អាកអាជីវកម្មដែលរងផលប៉ះពាល់មិនល្អដល់ខ្លួនជាមួយអតិថិជននៅក្នុងប្រទេសរុស្ស៊ីដោយគ្មានកំណត់។ ហើយក្រុមហ៊ុន Ericsson នេះបានបន្តទៀតថា ខ្លួននឹងចុះបញ្ជីផ្តល់នូវទឹកប្រាក់ប្រមាណជាង ៩៥ លានដុល្លារ សម្រាប់ត្រីមាសទី ១…

[ក្នុងស្រុក] ធនាគារ ព្រីនស៍ ម.ក បានដាក់ទុនវិនិយោគបន្ថែមចំនួន 35លានដុល្លារ សរុបចំនួន 50លានដុល្លារ លើសញ្ញាបណ្ណមានបុគ្គលធានារបស់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA)។ កិច្ចព្រមព្រៀងការវិនិយោគបន្ថែមលើសញ្ញាបណ្ណមានបុគ្គលធានានេះ ត្រូវបានចុះ ហត្ថលេខាដោយ លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិ និងអភិបាលគ្រប់គ្រងនៃធនាគារ ព្រីនស៍ និងលោក…

[បរទេស] ក្រុមហ៊ុន Mitsubishi បានប្រកាសថាខ្លួននឹងបញ្ឈប់ការផលិតរោងចក្ររថយន្តរុស្ស៊ីនៅ Kaluga ដែលខ្លួនគ្រប់គ្រងជាមួយនឹងក្រុមហ៊ុន Stellantis ដោយចូលរួមជាមួយក្រុមហ៊ុនផលិតរថយន្តធំៗផ្សេងទៀតដើម្បីបញ្ឈប់ការនាំចូលទៅកាន់ប្រទេសរុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី ០៩ ខែមេសារ ឆ្នាំ២០២២។ នៅក្នុងសេចក្តីថ្លៃងការណ៍របស់ក្រុមហ៊ុន Mitsubishi បញ្ជាក់ាថាផលវិបាកក្នុងការដឹកជញ្ជូន ការនាំចេញរថយន្ត និងការផ្គត់ផ្គង់គ្រឿងបន្លាស់ទៅកាន់ប្រទេសរុស្ស៊ីត្រូវបានផ្អាកចាប់តាំងេពីខែមីនាមកម្ល៉េះ។ ដោយទ្បែកចំពោះក្រុមហ៊ុន…

[បរទេស] រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច លោក Richard Sulik បានធ្វើការនិយាយនៅលើកញ្ចក់ទូរទស្សន៍ជាតិថា ប្រទេសស្លូវ៉ាគី បានសម្រេចចិត្តទិញឧស្ម័នជាប្រាក់រូប្លែពីប្រទេសរុស្ស៊ី ដើម្បីរក្សាការផ្គត់ផ្គង់របស់ខ្លួន។ ជាមួយគ្នានេះដែរលោក Richard Sulik បានថ្លៃងការណ៍ទៅប្រជាជនរបស់ខ្លួនថាពួកយើងមិនអាចកាត់ផ្តាច់ពីឧស្ម័នពីរុស្ស៊ីបាននោះទេ។ ហើយយើងនឹងប្រើប្រាស់យុទ្ធសាស្រ្តរួមគ្នាជាមួយនឹងសហភាពអឺរ៉ុបទៅលើបញ្ហាផងដែរ។ បន្ថែមពីលោក Richard Sulik បន្តទៀតថាប្រសិនបើមានលក្ខខណ្ឌក្នុងការទូទាត់ជាប្រាក់រូប្លែ នោះយើងនឹងត្រូវបង់​។ ខណៈដែលសមាជិកសហភាពអឺរ៉ុបបានពឹងផ្អែកលើឧស្ម័នប្រមាណជាង ៨៥…