Browsing: អាជីវកម្ម & សេដ្ឋកិច្ច

[ទីផ្សារបរទេស] ក្រុមហ៊ុន Bentley ទើបបានបញ្ចេញរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២១ ដោយពេញមួយឆ្នាំកន្លងទៅ ក្រុមហ៊ុនអាចរកប្រាក់ចំណេញបាន ៣៨៩លានអឺរ៉ូ (ប្រមាណ ៤២៩លានដុល្លារ) ដែលកើនឡើង ៣៦៩លានអឺរ៉ូ បើធៀបនឹងប្រាក់ចំណេញកាលពីឆ្នាំ២០២០។ កាលពីឆ្នាំកន្លងទៅ Bentley អាចលក់រថយន្តបានចំនួន ១៤ ៦៥៩គ្រឿង កើនឡើង ៣១% ធៀបនឹងឆ្នាំ២០២០ ខណៈដែលបានប្រាក់ចំណូលដែលទទួលបានគឺមានប្រមាណ…

កាលពីកន្លងទៅស្ថានីយ៍ប្រេងឥន្ធនៈ Fuqua Express ត្រូវបានចោរលួចប្រេងម៉ាស៊ូតប្រមាណជាង ៣,៧៨០ លីត្រក្នុងរយៈ ៣ ពេលថ្ងៃ ជាមធ្យមប្រហែល ១,៣២៤ លីត្រក្នុង ១ ថ្ងៃ នៅក្នុងទីក្រុង Houston រដ្ឋតិចសាល់ សហរដ្ឋអាមេរិក។ ហើយការលួចប្រេងឥន្ធនៈបែបនេះធ្វើឱ្យក្រុមហ៊ុនខានបង់ទឹកប្រាក់ជាង ៥ ពាន់ដុល្លារ។…

[ទីផ្សារក្នុងស្រុក] នាព្រឹកនេះ នៅលើទំព័រផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម បានធ្វើការបញ្ចេញនូវតម្លៃប្រេងឥន្ធនៈសម្រាប់សប្តាហ៍ថ្មី ដោយអនុវត្តចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។​ ក្នុងនោះដែរយើងឃើញថាសម្រាប់តម្លៃប្រេងក្នុងសប្តាហ៍ថ្មីនេះគឺ មានតម្លៃថ្លៃជាងកាលពីសប្តាហ៍មុន ដោយតម្លៃសាំងធម្មតាប្រភេទ EA92 មានតម្លៃលក់ចាប់ពី ៥ ៣០០រៀល/លីត្រ ឡើងចំនួន ៥០០រៀល និងសម្រាប់ប្រេងម៉ាស៊ូតវិញពីតម្លៃ ៥ ៣០០រៀល/លីត្រ…

យោងតាមលិខិតជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលបានចេញផ្សាយកាលពីថ្ងៃទី០៩ ខែមីនា កន្លងទៅនេះ បានធ្វើការជូនដំណឹងដល់សារធារណជន និងអ្នកជាប់ពន្ធទាំងអស់អោយបានជ្រាបថា យោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ស្តីពីសំណើសុំពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធន និងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២១ ខែកុម្ភៈ…

[បរទេស] កាលពីថ្ងៃទី ៨ ខែមីនា កន្លងទៅនេះ លោកប្រធានាធិបតី Joe Biden បានហាមឃាត់ការនាំចូលឧស្ម័នធម្មជាតិ និងផលិតផលប្រេងទាំងអស់ពីប្រទេសរុស្ស៊ី។ ដោយលោក Biden បាននិយាយថា “ប្រេងរបស់រុស្ស៊ីនឹងមិនត្រូវបានទទួលយកនៅក្នុងកំពង់ផែរបស់សហរដ្ឋអាមេរិកទៀតទេ ហើយប្រជាជនអាមេរិកនឹងធ្វើចំណាត់ការដ៏ខ្លាំងក្លាមួយផ្សេងទៀតចំពោះសង្រ្គាមរបស់ពូទីន” ។ ចំណាត់ការនេះគឺជាអ្វីដែលលោកហៅថាជាកញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ចដ៏សំខាន់បំផុតក្នុងប្រវត្តិសាស្ត្រ។ យោងតាមសេតវិមាន​ White House…

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Panasonic របស់ប្រទេសជប៉ុន កំពុងស្វែងរកការទិញដីនៅសហរដ្ឋអាមេរិកសម្រាប់រោងចក្រដ៏ធំមួយ ដើម្បីផលិតអាគុយរថយន្តអគ្គិសនីប្រភេទថ្មី ដើម្បីផ្គត់ផ្គង់ឲ្យទៅក្រុមហ៊ុន Tesla Inc។ គេហទំព័រ NHK បានរាយការណ៍ថា ក្រុមហ៊ុន Panasonic កំពុងសម្លឹងមើលការសាងសង់រោងចក្រ ដែលចំណាយអស់ជាច្រើនពាន់លានដុល្លារ ទាំងនៅក្នុងរដ្ឋ Oklahoma ឬ Kansas…

[បរទេស] ចាប់តាំងពីរុស្សីបានឈ្លានពានទៅលើអ៊ុយក្រែនបានធ្វើឲ្យប៉ះពាល់ដល់ទីផ្សារពាណិជ្ជកម្មពិភពលោក និងការ​កង្វះ​បន្ទះ​ឈីប​ដែល​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ឆ្នាំ​មុន ដែលជាបញ្ហា​​នៅ​ក្នុង​ទីផ្សារ​ពិភពលោក​កាន់តែ​ធ្ងន់ធ្ងរ និងប៉ះពាល់ដល់តម្លៃរថយន្តថ្មី និងផលិតផលផ្សេងៗទៀត ដែលប្រើមីក្រូឈីបនឹងមានតម្លៃថ្លៃជាងដោយជៀសមិនរួច។ ក្នុងនោះ TrendForce ដែលជាក្រុមហ៊ុនស្រាវជ្រាវទីផ្សារ បញ្ជាក់ថា អ៊ុយក្រែនជាអ្នកនាំចេញ ៧០% នៃឧស្ម័នអ៊ីយូតារបស់ពិភពលោក ដែលជាសមាសធាតុសំខាន់ដែលប្រើសម្រាប់ដំណើរការឡាស៊ែរដែលត្រូវការសម្រាប់ផលិតមីក្រូឈីប។ ខណៈដែលពិភពលោកកំពុងធ្វើការដើម្បីដោះស្រាយបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ជាក់លាក់ចំពោះមីក្រូឈីបនេះ។ គួរឲ្យដឹងថា កង្វះខាតនេះអាចធ្វើឲ្យអ្វីៗមានតម្លៃថ្លៃជាងមុន។ ប្រទេសរុស្ស៊ីក៏ជាក្រុមហ៊ុនផលិតអ៊ីយូតាដ៏សំខាន់ផងដែរ ទោះជាយ៉ាងណាក៏ដោយ…

ក្រុមហ៊ុនផលិតរថយន្ត Porches បានធ្វើការបរិច្ចាគទឹកប្រាក់ទៅកាន់មូលនិធីសម្រាប់ការសង្គ្រោះប្រទេសអ៊ុយក្រែនក្នុងទឹកប្រាក់ប្រមាណ ១,១ លានដុល្លារសហរដ្ឋមេអារិក បន្ទាប់ពីការលុកលុយពីសំណាក់ប្រទេសរុស្ស៊ី ទៅលើអ៊ុយក្រែន កាន់តែអូសបន្លាយអស់ជាង ១សប្តាហ៍មកនេះ។ សម្រាប់មូលនិធិនេះចែកចេញជាពីរស្ថាប័នរួមមាន៖ អង្គការ UN Refugee Aid ដែលមានទំហំទឹកប្រាក់ចំនួន ៨២ លានដុល្លារ ដែលជាសមាគមអាលឺ្លម៉ងសហការគ្នាជាមួយនឹង UN Refugee…

[ប្រទេសរុស្សី] ក្រោយពីមានការដាក់ទណ្ឌកម្មជាច្រើនទៅលើប្រទេសរុស្សី ធ្វើយ៉ាងណាដើម្បីអោយរុស្សីបញ្ចប់សង្គ្រាមជាមួយប្រទេសអ៊ុយក្រែន។ ទោះជាយ៉ាងនេះក្តី សង្គ្រាមនេះនៅតែកើតមាន ដោយសារតែមិនទាន់អាចរកដំណោះស្រាយបាន ដែលធ្វើអោយប៉ះពាល់ដល់សេដ្ឋកិច្ចភាគីទាំងសងខាង រួមទាំងពិភពលោកផងដែរ។ យោងតាមសារព័ត៌មានរ៉យទ័រ បានអោយដឹងនៅថ្ងៃទី៦ ខែកុម្ភៈថ្ងៃនេះថា៖ ធនាគាររុស្ស៊ីជាច្រើនបាននិយាយកាលពីថ្ងៃអាទិត្យនេះថា ពួកគេនឹងចាប់ផ្តើមចេញបណ្ណក្នុងពេលឆាប់ៗនេះដោយប្រើប្រព័ន្ធប្រតិបត្តិករកាតរបស់ចិនគឺក្រុមហ៊ុន UnionPay រួមជាមួយនឹងប្រព័ន្ធបណ្តាញផ្ទាល់របស់ខ្លួន Mir បន្ទាប់ពី Visa និង MasterCard…

[កសិកម្មក្នុងស្រុក] នៅពេលដែលនិយាយដល់វិស័យកសិកម្មគេតែងតែនឹកឃើញ និងសរសើរដល់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដែលអាចនិយាយបានថា លោកជាបិតាកសិកម្មហើយ។ ដោយឡែកកាលពីប៉ុន្មានម៉ោងមុននេះ ឯកឧត្តមបណ្ឌិតក៏បានបង្ហាញពីតម្លៃទីផ្សារស្វាយកែវរមៀត ដែលមានការធ្លាក់ថ្លៃ និងការប្រើប្រាស់ជីផងដែរ។ ហើយខាងក្រោមនេះ ជាសម្តីទាំងស្រុងរបស់ ឯកឧត្តមបណ្ឌិត៖ ដោយ​បច្ចុប្បន្ន​នេះ​ផ្លែស្វាយ​កែវរមៀតធ្លាក់ថ្លៃ​ ដែលមិនធ្លាប់​ជួបប្រទះ​​ពីមុនមក​ ​​ជាក់ស្តែង​​ថ្ងៃទី​២៧ខែ​កុម្ភៈ​ម្សិលមិញលក់ទៅអោយ​ឈ្មួញ​វៀតណាម​​ បានត្រឹមតែ​តម្លៃ​៤០០រៀលមួយគីឡូ​ក្រាមតែ​ប៉ុណ្ណោះ​ បេី​ព្រាបធៀប​រយៈពេល​កន្លងមក​បានតម្លៃ​ជា​មធ្យម​ពី​ ៨០០…