លោក Mark Zuckerberg ដែលជាស្ថាបនិកបណ្ដាញសង្គម Facebook បានឡើងលេខជាបុគ្គលមានជាងគេលើលោកលំដាប់ទីបី ជាមួយទ្រព្យសម្បត្តិ ១៨៧ពាន់លានដុល្លារ។ នេះជាលើកដំបូងចាប់តាំងពីឆ្នាំ២០២០ ដែលលោក Mark Zuckerberg បានចូលក្នុងចំណាត់ថ្នាក់កំពូលទាំងបី ខណៈលោក Elon Musk ជានាយកប្រតិបត្តិ Tesla បានធ្លាក់តំណែងមកនៅលេខបួន ជាមួយទ្រព្យសម្បត្តិសរុប…
Browsing: សេដ្ឋកិច្ចពិភពលោក
[បរទេស] ការិយាល័យស្ថិតិរបស់ប៉ាគីស្ថានបាននិយាយកាលពីថ្ងៃអង្គារទី ០២ មេសាថា អតិផរណារបស់ប្រទេសប៉ាគីស្ថានបានកើនឡើងដល់កម្រិត ៣៦,៤ ភាគរយនៅក្នុងឆ្នាំដល់ខែមេសា ដែលជំរុញភាគច្រើនដោយសារតែតម្លៃម្ហូបអាហារ ដែលជាអត្រាខ្ពស់បំផុតនៅអាស៊ីខាងត្បូង និងកើនឡើងពី ៣៥,៤ ភាគរយក្នុងខែមីនា។ ការិយាល័យនេះបានប្រាប់រ៉យទ័រថា តំបន់ជនបទនៃប្រទេសប៉ាគីស្ថានបានកត់ត្រាអតិផរណាស្បៀងអាហារចំនួន ៤០,២ ភាគរយ។ អតិផរណាម្ហូបអាហារសម្រាប់ទាំងតំបន់ជនបទ និងទីក្រុងបានឈានដល់ ៤៨,១ ភាគរយ…
យោងតាមទិន្នន័យរបស់រដ្ឋាភិបាលដែលបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍នេះបង្ហាញថា ផលិតផលក្នុងស្រុកសរុបនៅត្រីមាសទី ៣ របស់វៀតណាមបានកើនឡើង ១៣,៦៧ភាគរយធៀបនឹងឆ្នាំមុន ដែលជាល្បឿនលឿនបំផុតក្នុងទសវត្សរ៍ ដែលជំរុញដោយការផលិត និងការនាំចេញ និងឥទ្ធិពលនៃការប៉ះពាល់ទាប។ ការិយាល័យស្ថិតិទូទៅ (GSO) បាននិយាយនៅក្នុងរបាយការណ៍មួយថា វិស័យឧស្សាហកម្ម និងសំណង់ក្នុងអំឡុងខែកក្កដា ដល់ខែកញ្ញា បានកើនឡើង ១២,៩១ភាគរយធៀបនឹងឆ្នាំមុន។ ទន្ទឹមនឹងនេះ វិស័យសេវាកម្មបានកើនឡើង ១៨,៨៦…
[បរទេស] ថ្មីៗនេះយោងតាមការចុះផ្សាយរបស់ Nikkei បានប្រកាសថាក្រុមហ៊ុន Apple នឹងមានផែនការកាត់បន្ថយការផលិត iPhone និង AirPods របស់ខ្លួន ខណៈដែលវិបត្តិអ៊ុយក្រែន និងអតិផរណាដែលកំពុងលេចឡើងលើតម្រូវការសម្រាប់គ្រឿងអេឡិចត្រូនិក។ Nikkei បានបន្តទៀតថា ក្រុមហ៊ុន Apple គ្រោងនឹងផលិត iPhone SE តិចជាងមុនប្រហែល…
[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Renault បានចាប់ផ្តើមបើកដំណើរការឡើងវិញនៅរោងចក្ររុស្ស៊ីរបស់ខ្លួននៅទីក្រុងមូស្គូកាលពីថ្ងៃចន្ទ នេះបើយោងតាមអ្នកនាំពាក្យក្រុមហ៊ុនដែលបាននិយាយទៅកាន់គេហទំព័រ Reuters ។ ក្រុមហ៊ុន Renault គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តជាច្រើនដែលបានផ្អាកការផលិតបន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ខណៈពេលដែលក្រុមហ៊ុនជាច្រើនទៀតបានដកខ្លួនចេញពីទីផ្សារក្នុងការឆ្លើយតបទៅនឹងទណ្ឌកម្មសេដ្ឋកិច្ច។ ក្នុងនោះ ក្រុមហ៊ុន Renault បាននិយាយកាលពីចុងខែកុម្ភៈថា ខ្លួនកំពុងផ្អាកការផលិតដោយសារតែ “ការផ្លាស់ប្តូរដោយបង្ខំនៅក្នុងផ្លូវដឹកជញ្ជូនដែលមានស្រាប់” ហើយមិនបានដកខ្លួនចេញពីទីផ្សារនោះទេ។ គួរឲ្យដឹងថា ក្រុមហ៊ុន…
[បរទេស] កាលពីថ្ងៃទី ៨ ខែមីនា កន្លងទៅនេះ លោកប្រធានាធិបតី Joe Biden បានហាមឃាត់ការនាំចូលឧស្ម័នធម្មជាតិ និងផលិតផលប្រេងទាំងអស់ពីប្រទេសរុស្ស៊ី។ ដោយលោក Biden បាននិយាយថា “ប្រេងរបស់រុស្ស៊ីនឹងមិនត្រូវបានទទួលយកនៅក្នុងកំពង់ផែរបស់សហរដ្ឋអាមេរិកទៀតទេ ហើយប្រជាជនអាមេរិកនឹងធ្វើចំណាត់ការដ៏ខ្លាំងក្លាមួយផ្សេងទៀតចំពោះសង្រ្គាមរបស់ពូទីន” ។ ចំណាត់ការនេះគឺជាអ្វីដែលលោកហៅថាជាកញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ចដ៏សំខាន់បំផុតក្នុងប្រវត្តិសាស្ត្រ។ យោងតាមសេតវិមាន White House…
[បរទេស] ចាប់តាំងពីរុស្សីបានឈ្លានពានទៅលើអ៊ុយក្រែនបានធ្វើឲ្យប៉ះពាល់ដល់ទីផ្សារពាណិជ្ជកម្មពិភពលោក និងការកង្វះបន្ទះឈីបដែលមានសភាពធ្ងន់ធ្ងរជាងឆ្នាំមុន ដែលជាបញ្ហានៅក្នុងទីផ្សារពិភពលោកកាន់តែធ្ងន់ធ្ងរ និងប៉ះពាល់ដល់តម្លៃរថយន្តថ្មី និងផលិតផលផ្សេងៗទៀត ដែលប្រើមីក្រូឈីបនឹងមានតម្លៃថ្លៃជាងដោយជៀសមិនរួច។ ក្នុងនោះ TrendForce ដែលជាក្រុមហ៊ុនស្រាវជ្រាវទីផ្សារ បញ្ជាក់ថា អ៊ុយក្រែនជាអ្នកនាំចេញ ៧០% នៃឧស្ម័នអ៊ីយូតារបស់ពិភពលោក ដែលជាសមាសធាតុសំខាន់ដែលប្រើសម្រាប់ដំណើរការឡាស៊ែរដែលត្រូវការសម្រាប់ផលិតមីក្រូឈីប។ ខណៈដែលពិភពលោកកំពុងធ្វើការដើម្បីដោះស្រាយបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ជាក់លាក់ចំពោះមីក្រូឈីបនេះ។ គួរឲ្យដឹងថា កង្វះខាតនេះអាចធ្វើឲ្យអ្វីៗមានតម្លៃថ្លៃជាងមុន។ ប្រទេសរុស្ស៊ីក៏ជាក្រុមហ៊ុនផលិតអ៊ីយូតាដ៏សំខាន់ផងដែរ ទោះជាយ៉ាងណាក៏ដោយ…
[ប្រទេសរុស្សី] ក្រោយពីមានការដាក់ទណ្ឌកម្មជាច្រើនទៅលើប្រទេសរុស្សី ធ្វើយ៉ាងណាដើម្បីអោយរុស្សីបញ្ចប់សង្គ្រាមជាមួយប្រទេសអ៊ុយក្រែន។ ទោះជាយ៉ាងនេះក្តី សង្គ្រាមនេះនៅតែកើតមាន ដោយសារតែមិនទាន់អាចរកដំណោះស្រាយបាន ដែលធ្វើអោយប៉ះពាល់ដល់សេដ្ឋកិច្ចភាគីទាំងសងខាង រួមទាំងពិភពលោកផងដែរ។ យោងតាមសារព័ត៌មានរ៉យទ័រ បានអោយដឹងនៅថ្ងៃទី៦ ខែកុម្ភៈថ្ងៃនេះថា៖ ធនាគាររុស្ស៊ីជាច្រើនបាននិយាយកាលពីថ្ងៃអាទិត្យនេះថា ពួកគេនឹងចាប់ផ្តើមចេញបណ្ណក្នុងពេលឆាប់ៗនេះដោយប្រើប្រព័ន្ធប្រតិបត្តិករកាតរបស់ចិនគឺក្រុមហ៊ុន UnionPay រួមជាមួយនឹងប្រព័ន្ធបណ្តាញផ្ទាល់របស់ខ្លួន Mir បន្ទាប់ពី Visa និង MasterCard…
[ឧស្សាហកម្មយានយន្ត] វិបត្តិខ្វះខាតឈីបសកលនៅតែបន្តប៉ះពាល់ដល់ឧស្សាហកម្មផលិតរថយន្ត ដូចជាក្រុមហ៊ុន Toyota បានសម្រេចចិត្តកាត់ចោលការផលិតប្រចាំខែកុម្ភៈ ចំនួន១៥ម៉ឺនគ្រឿង មកនៅសល់ត្រឹម ៧០ម៉ឺនគ្រឿង។ Toyota បានបញ្ជាក់ថាតម្រូវការលើរថយន្តខ្លួនគឺនៅតែមានខ្លាំងក្លា ហេតុនេះទើបខ្លួនចង់ផលិតឲ្យបានច្រើនគ្រឿងនៅក្នុងខែដែលមានរយៈពេលខ្លីបំផុតប្រចាំឆ្នាំ ប៉ុន្តែដោយសារវិបត្តិខ្វះខាតឈីប ធ្វើឲ្យការផលិតត្រូវកាត់បន្ថយ។ តាមរយៈការកាត់បន្ថយនេះគេរំពឹងថាចំនួនផលិតប្រចាំឆ្នាំរបស់ Toyota ដែលចប់ត្រឹមខែថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ នឹងមានទាបជាងការព្យាករណ៍ពីមុនដែលថាផលិតបាន ៩លានគ្រឿង។…
កំពូលមហាសេដ្ឋីពាន់លានដុល្លារផ្នែកបច្ចេកវិទ្យាដែលមានជាងគេបំផុតទាំង ៥ របស់ពិភពលោកបានបាត់បង់ទ្រព្យសម្បត្តិចំនួន ៨៥,០៧ ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានសប្តាហ៍ដំបូងនៃឆ្នាំ២០២២ ខណៈដែលទ្រព្យសម្បត្តិរបស់ពួកគេបានទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងពីការលក់ចេញនៃទីផ្សារភាគហ៊ុនកាលពីសប្តាហ៍មុន។ ការខាតបង់នេះបានធ្វើឱ្យទ្រព្យសម្បត្តិរបស់កំពូលមហាសេដ្ឋីពិភពលោក Elon Musk ធ្លាក់ចុះដល់ទៅ ២៤៣ ពាន់លានដុល្លារ ពោលគឺទាបជាងកាលពីដើមឆ្នាំ ២៧ ពាន់លានដុល្លារ នេះបើយោងតាមរបាយការណ៍នៃតួរលេខមហាសេដ្ឋី Bloomberg ។ វាក៏មានជិត ១០០…