ការិយាល័យ Office of the Royal Society (ORST) របស់ប្រទេសថៃ បានប្រកាសពីការផ្លាស់ប្ដូរឈ្មោះផ្លូវការនៃរាជធានីរបស់ប្រទេសថៃ ពីទីក្រុងបាងកក ទៅជា “Krung Thep Maha Nakhon” វិញ។
Browsing: ព័ត៌មានថ្មីៗ
ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា អ្វីៗនៅលើលោកនេះសុទ្ធតែមានចំណាត់ថ្នាក់ទាំងល្អ អាក្រក់ មានតម្លៃ គ្មានតម្លៃ ហើយថ្ងៃនេះ យើងមកស្គាល់នាឡិកាដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោក ពីចំណាត់ថ្នាក់ទាបជាងគេទៅ៖ ១០. Patek Philippe Ref. 1527 តម្លៃ ៥,៧លានដុល្លារ ៩. Patek Philippe Ref. 1518…
នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានបរិច្ចាគភាគហ៊ុនសរុបចំនួន ៥ ០៤៤ ០០០ ភាគហ៊ុន នៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ខ្លួន ដល់អង្គការសប្បុរសធម៌ចាប់ពីថ្ងៃទី ១៩ ខែវិច្ឆិកា ដល់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មការមូលបត្រអាមេរិក (SEC) បានបង្ហាញកាលពីថ្ងៃច័ន្ទ ទី១៤ ខែកុម្ភៈ។
ចំណែកទីផ្សាររបស់ iPhone នៅក្នុងប្រទេសវៀតណាម បានកើនឡើងពី ៤ ភាគរយក្នុងឆ្នាំ ២០២០ ដល់ ៩ ភាគរយកាលពីឆ្នាំមុន ដែលធ្វើឱ្យវាក្លាយជាអ្នកលក់ស្មាតហ្វូនធំជាងគេទី ៥ នៅក្នុងប្រទេសនេះ។
វិនិយោគិន និងជាមហាសេដ្ឋីវ័យចំណាស់ លោក George Soros បានទិញភាគហ៊ុនជិត ២០លានចំណែក នៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Rivian Automotive Inc។
ក្រុមហ៊ុន Siam Cement Group ដែលជាកម្មសិទ្ធិរបស់ថៃ បានរាយការណ៍ពីការកើនឡើង ៣២ ភាគរយនៃប្រាក់ចំណូល ដល់ ១,៥២ពាន់លានដុល្លារ កាលពីឆ្នាំមុន។
យោងតាមឯកសារគណៈរដ្ឋមន្ត្រីចិន បានបង្ហាញកាលពីថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ថា ប្រទេសចិនកំពុងមានគោលដៅសម្រាប់ទិន្នផលសាច់ចំនួន ៨៩ លានតោននៅឆ្នាំ ២០២៥ ដែលកើនឡើងជាមធ្យមប្រចាំឆ្នាំ ២,៨ ភាគរយពីចំនួន ៧៧,៥ លានតោន ដែលផលិតក្នុងឆ្នាំ ២០២០។
ក្រុមហ៊ុន Coca-Cola ដែលកំពុងស្ថិតក្រោមសម្ពាធពីអ្នកបរិស្ថានជុំវិញគោលនយោបាយវេចខ្ចប់របស់ខ្លួន បានសន្យាថា នឹងប្រើប្រាស់ដប-កំប៉ុង-ធុង ដែលអាចប្រើឡើងវិញបានយ៉ាងហោចណាស់ ២៥ ភាគរយ នៃភេសជ្ជៈរបស់ខ្លួនត្រឹមឆ្នាំ ២០៣០។
ផ្លូវល្បឿនលឿន Chau Doc – Can Tho – Soc Trang ត្រូវបានស្នើឡើងដើម្បីចាប់ផ្តើមសាងសង់ក្នុងឆ្នាំ ២០២៣ ជាមួយនឹងការវិនិយោគសរុបចំនួន ៤៤,៣ ទ្រីលានដុង ឬ ១,៩៥ ពាន់លានដុល្លារ។
យោងតាមឯកសាររដ្ឋាភិបាល ដែលចេញដោយទីក្រុងប៉េកាំង បាននិយាយថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិក Tesla គ្រោងនឹងដាក់មជ្ឈមណ្ឌលរចនា (Design Centre) សម្រាប់ប្រទេសចិនរបស់ខ្លួន នៅក្នុងទីក្រុងប៉េកាំង តែម្តង។