ក្រុមហ៊ុន China Unicom បានក្លាយជាក្រុមហ៊ុនទូរគមនាគមន៍យក្សចុងក្រោយបង្អស់របស់ចិន ដែលត្រូវបានហាមឃាត់ពីសហរដ្ឋអាមេរិក ជុំវិញបញ្ហា “សន្តិសុខជាតិ” និង “ចារកម្ម” ដ៏សំខាន់បំផុត។
Browsing: ព័ត៌មានថ្មីៗ
តម្លៃផ្ទះនៅប្រទេសសិង្ហបុរីបានកើនឡើងខ្ពស់បំផុតក្នុងរយៈពេលជាងមួយទស្សវត្សរ៍ កាលពីឆ្នាំមុន ដោយគាំទ្រដល់ការផ្លាស់ប្តូររបស់រដ្ឋាភិបាលក្នុងការដាក់ចេញនូវវិធានការត្រជាក់ ដែលនឹងសាកល្បងភាពធន់របស់ទីផ្សារ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ការលក់ផលិតផលរបស់ក្រុមហ៊ុន Apple បានកើនឡើងនៅក្នុងរដូវកាលទិញទំនិញបុណ្យណូអែលដ៏សំខាន់ ទោះបីជាមានឧបសគ្គដោយសារតែកង្វះមីក្រូឈីបជាសកលក៏ដោយ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកលក់បន្តស្របច្បាប់ធំៗនូវ iPhone នៅក្នុងប្រទេសវៀតណាម បានបញ្ឈប់ការនាំចូល iPhone 12 Pro និង 12 Pro Max ដើម្បីជំរុញការលក់ iPhone 13។
ក្រុមហ៊ុន Microsoft បានយកឈ្នះលើការរំពឹងទុករបស់ទីផ្សារកាលពីថ្ងៃអង្គារ ជាមួយនឹងលទ្ធផលប្រចាំត្រីមាសដ៏រឹងមាំនៅក្នុងសេវាកម្ម cloud computing និង software ដែលនៅតែទទួលបានអត្ថប្រយោជន៍ពីការរាតត្បាតជំងឺកូវីដ១៩ ក្រោយមានការផ្លាស់ប្តូររបៀបធ្វើការងារ, ការលេង, ការដើរទិញឥវ៉ាន់ និងការរៀន។
ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច (EDB) របស់ប្រទេសសិង្ហបុរី បាននិយាយកាលពីថ្ងៃពុធ ទី២៦ ខែមករា ថា សិង្ហបុរីបានទាក់ទាញការវិនិយោគទ្រព្យសកម្មថេរ (fixed asset) ចំនួន ១១,៨ ពាន់លានដុល្លារសិង្ហបុរី ក្នុងឆ្នាំ ២០២១ ហើយមានការប្តេជ្ញាចិត្តដែលរំពឹងថានឹងបង្កើតការងារច្រើនជាង ១៧ ០០០កន្លែង ក្នុងរយៈពេល ៥ ឆ្នាំខាងមុខទៀតផង។
ទីផ្សារនៃការជាវវីដេអូតាមតម្រូវការ subscription video on demand (SVOD) នៅសហរដ្ឋអាមេរិក មានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងឆ្នាំ ២០២១ ហើយបើផ្អែកលើការវាស់វែងរបស់ JustWatch បានបង្ហាញថា HBO Max បានមើលឃើញកំណើនដ៏ធំបំផុតចំនួន ៥ ភាគរយឯណោះ។
[ឧស្សាហកម្មយានយន្ត] វិបត្តិខ្វះខាតឈីបសកលនៅតែបន្តប៉ះពាល់ដល់ឧស្សាហកម្មផលិតរថយន្ត ដូចជាក្រុមហ៊ុន Toyota បានសម្រេចចិត្តកាត់ចោលការផលិតប្រចាំខែកុម្ភៈ ចំនួន១៥ម៉ឺនគ្រឿង មកនៅសល់ត្រឹម ៧០ម៉ឺនគ្រឿង។ Toyota បានបញ្ជាក់ថាតម្រូវការលើរថយន្តខ្លួនគឺនៅតែមានខ្លាំងក្លា ហេតុនេះទើបខ្លួនចង់ផលិតឲ្យបានច្រើនគ្រឿងនៅក្នុងខែដែលមានរយៈពេលខ្លីបំផុតប្រចាំឆ្នាំ ប៉ុន្តែដោយសារវិបត្តិខ្វះខាតឈីប ធ្វើឲ្យការផលិតត្រូវកាត់បន្ថយ។ តាមរយៈការកាត់បន្ថយនេះគេរំពឹងថាចំនួនផលិតប្រចាំឆ្នាំរបស់ Toyota ដែលចប់ត្រឹមខែថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ នឹងមានទាបជាងការព្យាករណ៍ពីមុនដែលថាផលិតបាន ៩លានគ្រឿង។…
ការដោះស្រាយញ្ហាផ្លាស្ទីក គឺជាជំហានដ៏ចម្បងក្នុងដំណើរឆ្ពោះទៅកាន់ការគ្រប់គ្រងកាកសំណល់ នៅរាជធានីភ្នំពេញ និងប្រទេសកម្ពុជាទាំងមូលឲ្យមានរបៀបរៀបរយព្រមទាំងធានាបាននូវសោភ័ណ្ឌភាពទីក្រុង។ បើយោងទៅតាមរបាយការណ៍របស់កម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាតិជាតិ ហៅកាត់ថា UNDP ដែលចេញផ្សាយកាលពីចុងឆ្នាំ២០១៩ នៅភ្នំពេញតែឯង ថង់ផ្លាស្ទីកប្រមាណជា១០លានថង់ ត្រូវបានប្រើប្រាស់ជាប្រចាំថ្ងៃ។ ហេតុនេះ រាជធានីភ្នំពេញ កំពុងតែជួបប្រទះនឹងបញ្ហាប្រឈមដ៏ធំ ក្នុងការគ្រប់គ្រងកាកសំណល់ ដោយសារតែការកើនឡើងអត្រាប្រជាជនយ៉ាងឆាប់រហ័ស។ ដោយយល់ឃើញថា បញ្ហានេះ គួរតែមានការសហការគ្នាទាំងក្រុមហ៊ុនឯកជន រដ្ឋ…
ថ្ងៃនេះយើងបន្តមកដល់ការចេញផ្សាយ ភាគចុងក្រោយ ៣/៣ ដែលនិយាយអំពី សញ្ញា ១៥ ចំណុច ដែលបង្ហាញថាអ្នកមិនចូលចិត្តការងាររបស់អ្នក និងដំណោះស្រាយ ដែលមានដូចខាងក្រោមនេះ៖ ១១. បរិយាកាសអវិជ្ជមាន វាស្រដៀងទៅនឹងភាពតានតឹង នៃបរិយាកាសការងារដែលធុញទ្រាន់បានជះឥទ្ធិពលអវិជ្ជមានដល់ផលិតភាពបុគ្គលិក ការលើកទឹកចិត្ត និងសីលធម៌ទូទៅ។ ទោះបីជាពេលខ្លះ បរិយាកាសការងារមិនល្អតិចជាងវិជ្ជមាន ក៏អាចបណ្តាលមកពីការដឹកនាំខុសពីអ្នកគ្រប់គ្រង កង្វះទំនាក់ទំនង…