ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Volkswagen AG បានលក់ដាច់រថយន្តអគ្គិសនីត្រកូល ID. សរុបចំនួន ៥ ៨០០គ្រឿង ក្នុងប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតរបស់ពិភពលោក នៅក្នុងខែកក្កដា កើនឡើងពីចំនួនជិត ៣ ០០០ គ្រឿងកាលពីខែមុន។
Browsing: ព័ត៌មានថ្មីៗ
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា តម្លៃក្តាមនាំចូលពីបរទេស បានកើនឡើងពី ៣០-៥០ ភាគរយនៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម ដោយសារការផ្គត់ផ្គង់មានកំណត់ ដែលបណ្តាលមកពីការរឹតត្បិតការដឹកជញ្ជូន។
ក្រុមហ៊ុនទូរគមនាគមន៍យក្សចិន Huawei Technologies បានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណូលដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងឆមាសទីមួយ នៃឆ្នាំ ២០២១ បន្ទាប់ពីការដាក់ទណ្ឌកម្មរបស់អាមេរិកបានជំរុញឱ្យក្រុមហ៊ុននេះ លក់អាជីវកម្មទូរសព្ទចល័តដែលធ្លាប់មានឥទ្ធិពលរបស់ខ្លួន។
ក្រុមហ៊ុន Adidas កំពុងតែទទួលរងផលប៉ះពាល់នៃការធ្វើពហិការរបស់ជនជាតិចិន លើយីហោលោកខាងលិច ហើយត្រូវបិទរោងចក្រនៅវៀតណាមទៀតផង ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។
ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសពីគោលដៅមួយ ដោយចង់ឲ្យចំនួនលក់រថយន្តពាក់កណ្តាលនៅសហរដ្ឋអាមេរិក ជាប្រភេទប្រើថាមពលអគ្គិសនីសុទ្ធ នៅត្រឹមឆ្នាំ ២០៣០។
ក្រុមហ៊ុន Virgin Galactic បានបើកដំណើរការ ការលក់សំបុត្រឡើងវិញ សម្រាប់ជើងហោះហើរទៅអវកាសរបស់ខ្លួនក្នុងតម្លៃ ៤៥០ ០០០ ដុល្លារក្នុងមួយកៅអី។
ក្រុមហ៊ុន Amazon បានប្រាប់បុគ្គលិកនៅអាមេរិករបស់ខ្លួនមិនឱ្យត្រលប់មកធ្វើការនៅការិយាល័យវិញទេ រហូតដល់ឆ្នាំក្រោយដោយសារតែជំងឺកូវីដ១៩ នៅតែបន្តរីករាលដាល។
ក្រុមហ៊ុន Apple បានប្រកាសព័ត៌មានលម្អិត អំពីប្រព័ន្ធស្វែងរករូបភាពដែលពាក់ព័ន្ធនឹងការរំលោភបំពានផ្លូវភេទកុមារ (CSAM) នៅលើឧបករណ៍របស់អតិថិជនអាមេរិកទាំងអស់។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែសីហា នេះថា ប្រទេសកូរ៉េខាងត្បូងគ្រោងនឹងវិនិយោគ ២,២ ទ្រីលានវ៉ុន (១,៩ ពាន់លានដុល្លារ) ដើម្បីក្លាយជាអ្នកផលិតវ៉ាក់សាំងការពារជំងឺកូវីដ១៩ ធំបំផុតទាំង ៥ របស់ពិភពលោក នៅឆ្នាំ ២០២៥។
ជំងឺរាតត្បាតកូវីដ១៩ នៅតែមិនអាច់រារាំងការនាំចេញផ្លែឈើស្រស់ប្រទេសថៃនៅឆ្នាំនេះ ដោយតួលេខថ្មីបានបង្ហាញពីការកើនឡើង ៤២,២% នៅក្នុងឆមាសទីមួយ នៃឆ្នាំ ២០២១ ដោយសារមានតម្រូវការខ្លាំងនៅក្នុងប្រទេសចិន។