Browsing: ព័ត៌មានថ្មីៗ

ក្រុមហ៊ុនស្រាបៀរដ៏ធំបំផុតរបស់វៀតណាម Sabeco បាននិយាយថា ប្រាក់ចំណេញក្រោយពន្ធបានធ្លាក់ចុះជាង ១ទ្រីលានដុង (៤៤៣ លានដុល្លារ) កាលពីឆ្នាំមុន មកត្រឹម ៣,៩៣ ទ្រីលានដុង ដែលជាចំនួនទាបបំផុត ចាប់តាំងពីវាត្រូវបានទិញយកដោយមហាសេដ្ឋីថៃ។

ក្រុមហ៊ុន China Unicom បានក្លាយជាក្រុមហ៊ុនទូរគមនាគមន៍យក្សចុងក្រោយបង្អស់របស់ចិន ដែលត្រូវបានហាមឃាត់ពីសហរដ្ឋអាមេរិក ជុំវិញបញ្ហា “សន្តិសុខជាតិ” និង “ចារកម្ម” ដ៏សំខាន់បំផុត។

តម្លៃផ្ទះនៅប្រទេសសិង្ហបុរីបានកើនឡើងខ្ពស់បំផុតក្នុងរយៈពេលជាងមួយទស្សវត្សរ៍ កាលពីឆ្នាំមុន ដោយគាំទ្រដល់ការផ្លាស់ប្តូររបស់រដ្ឋាភិបាលក្នុងការដាក់ចេញនូវវិធានការត្រជាក់ ដែលនឹងសាកល្បងភាពធន់របស់ទីផ្សារ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ការលក់ផលិតផលរបស់ក្រុមហ៊ុន Apple បានកើនឡើងនៅក្នុងរដូវកាលទិញទំនិញបុណ្យណូអែលដ៏សំខាន់ ទោះបីជាមានឧបសគ្គដោយសារតែកង្វះមីក្រូឈីបជាសកលក៏ដោយ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកលក់បន្តស្របច្បាប់ធំៗនូវ iPhone នៅក្នុងប្រទេសវៀតណាម បានបញ្ឈប់ការនាំចូល iPhone 12 Pro និង 12 Pro Max ដើម្បីជំរុញការលក់ iPhone 13។

ក្រុមហ៊ុន Microsoft បានយកឈ្នះលើការរំពឹងទុករបស់ទីផ្សារកាលពីថ្ងៃអង្គារ ជាមួយនឹងលទ្ធផលប្រចាំត្រីមាសដ៏រឹងមាំនៅក្នុងសេវាកម្ម cloud computing និង software ដែលនៅតែទទួលបានអត្ថប្រយោជន៍ពីការរាតត្បាតជំងឺកូវីដ១៩ ក្រោយមានការផ្លាស់ប្តូររបៀបធ្វើការងារ, ការលេង, ការដើរទិញឥវ៉ាន់ និងការរៀន។

ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច (EDB) របស់ប្រទេសសិង្ហបុរី បាននិយាយកាលពីថ្ងៃពុធ ទី២៦ ខែមករា ថា សិង្ហបុរីបានទាក់ទាញការវិនិយោគទ្រព្យសកម្មថេរ (fixed asset) ចំនួន ១១,៨ ពាន់លានដុល្លារសិង្ហបុរី ក្នុងឆ្នាំ ២០២១ ហើយមានការប្តេជ្ញាចិត្តដែលរំពឹងថានឹងបង្កើតការងារច្រើនជាង ១៧ ០០០កន្លែង ក្នុងរយៈពេល ៥ ឆ្នាំខាងមុខទៀតផង។

ទីផ្សារនៃការជាវវីដេអូតាមតម្រូវការ subscription video on demand (SVOD) នៅសហរដ្ឋអាមេរិក មានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងឆ្នាំ ២០២១ ហើយបើផ្អែកលើការវាស់វែងរបស់ JustWatch បានបង្ហាញថា HBO Max បានមើលឃើញកំណើនដ៏ធំបំផុតចំនួន ៥ ភាគរយឯណោះ។

[ឧស្សាហកម្មយា​នយន្ត] វិបត្តិខ្វះខាតឈីបសកលនៅតែបន្តប៉ះពាល់ដល់ឧស្សាហកម្មផលិតរថយន្ត ដូចជាក្រុមហ៊ុន Toyota បានសម្រេចចិត្តកាត់ចោលការផលិតប្រចាំខែកុម្ភៈ ចំនួន១៥ម៉ឺនគ្រឿង មកនៅសល់ត្រឹម ៧០ម៉ឺនគ្រឿង។ Toyota បានបញ្ជាក់ថាតម្រូវការលើរថយន្តខ្លួនគឺនៅតែមានខ្លាំងក្លា ហេតុនេះទើបខ្លួនចង់ផលិតឲ្យបានច្រើនគ្រឿងនៅក្នុងខែដែលមានរយៈពេលខ្លីបំផុតប្រចាំឆ្នាំ ប៉ុន្តែដោយសារវិបត្តិខ្វះខាតឈីប ធ្វើឲ្យការផលិតត្រូវកាត់បន្ថយ។ តាមរយៈការកាត់បន្ថយនេះគេរំពឹងថាចំនួនផលិតប្រចាំឆ្នាំរបស់ Toyota ដែលចប់ត្រឹមខែថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ នឹងមានទាបជាងការព្យាករណ៍ពីមុនដែលថាផលិតបាន ៩លានគ្រឿង។…

ការ​ដោះស្រាយ​ញ្ហា​ផ្លាស្ទីក គឺ​ជា​ជំហាន​ដ៏ចម្បង​ក្នុង​ដំណើរ​ឆ្ពោះ​ទៅកាន់​ការ​គ្រប់គ្រង​កាក​សំណល់ នៅរាជ​ធានីភ្នំ​ពេញ និងប្រទេស​កម្ពុជាទាំងមូល​​ឲ្យមានរបៀបរៀបរយព្រមទាំងធានាបាននូវសោភ័ណ្ឌភាពទីក្រុង។  បើយោង​ទៅ​តាម​របាយ​ការណ៍របស់​កម្ម​វិធី​អភិវឌ្ឍ​របស់អង្គ​ការ​សហ​ប្រជាតិ​ជាតិ ហៅ​កាត់ថា UNDP ដែល​ចេញផ្សាយ​កាលពី​​ចុង​ឆ្នាំ​២០១៩ នៅ​ភ្នំ​ពេញតែ​ឯង ថង់ផ្លាស្ទីក​ប្រមាណ​ជា​១០លាន​ថង់ ត្រូវ​បាន​ប្រើប្រាស់ជា​ប្រចាំ​ថ្ងៃ​។ ហេតុនេះ រាជធានីភ្នំ​ពេញ កំពុង​តែ​ជួប​ប្រទះ​នឹង​បញ្ហាប្រឈម​ដ៏​ធំ​ ក្នុងការ​គ្រប់គ្រង​កាក​សំណល់ ដោយ​សារ​តែ​ការ​កើន​ឡើង​អត្រា​ប្រជា​ជន​យ៉ាង​ឆាប់រហ័ស​។  ដោយយល់​ឃើញ​ថា បញ្ហា​នេះ គួរ​តែ​មាន​ការសហ​ការ​គ្នា​ទាំងក្រុមហ៊ុន​ឯក​ជន រដ្ឋ…