Browsing: ព័ត៌មានថ្មីៗ

សហព័ន្ធឧស្សាហកម្មថៃ Federation of Thai Industries (FTI) បាននិយាយកាលពីថ្ងៃអង្គារថា ការលក់រថយន្តក្នុងស្រុក ក្នុងប្រទេសថៃ បានធ្លាក់ចុះ ៣,២% នៅក្នុងខែវិច្ឆិកា ធៀបនឹងឆ្នាំមុន បន្ទាប់ពីការធ្លាក់ចុះ ១៣% នៅក្នុងខែធ្នូ ដោយសារការបើកដំណើរការឡើងវិញដ៏ទូលំទូលាយរបស់ប្រទេស និងវិធានការគាំទ្ររបស់រដ្ឋាភិបាល។

ក្រុមហ៊ុន China Mobile មានបំណងប្រមូលប្រាក់រហូតដល់ ៥៦ ពាន់លានយ័ន ឬប្រហែល ៨,៨ ពាន់លានដុល្លារ នៅក្នុងការផ្តល់ជូនសាធារណៈ (public offering) ដ៏ធំបំផុតរបស់ប្រទេសចិន (គិតត្រឹមមួយទសវត្សរ៍ចុងក្រោយ) រយៈពេលមួយឆ្នាំបន្ទាប់ពីវាបានចាប់ផ្តើមបង្ហាញខ្លួនលើផ្សារហ៊ុនញូវយ៉ក (New York Stock Exchange)។

Elon Musk ដែលជាមហាសេដ្ឋីមានជាងគេបំផុតម្នាក់លើពិភពលោក បានបង្ហោះសារថា លោកនឹងបង់ពន្ធចំនួន ១១ ពាន់លានដុល្លារ សម្រាប់ឆ្នាំ ២០២១ នេះ។

កំពូល Streamer ចិនដ៏ល្បីឈ្មោះម្នាក់ ត្រូវ​បាន​ផាក​ពិន័យ​ជា​ទឹក​ប្រាក់ ១,៣៤ ពាន់​លាន​យ័ន ឬប្រហែល ២១០លានដុល្លារ ពីបទ​គេច​ពន្ធ។

ចាប់​ពីពេល​នេះ អ្នក​ខេត្ត​សៀម​រាប ​កាន់​តែ​មានភាព​ងាយស្រួល និង​សុវត្ថិភាព​មួយ​កម្រិត​ទៀត ក្នុង​ការ​ទិញ​ទំនិញនានា ក្រោយពី​ foodpanda បាន​ពង្រីកហាង​លក់​ទំនិញ​អន​ឡាញ pandamart របស់​ខ្លួន​ដល់​ទឹក​ដីនៃ​ប្រាសាទ​អង្គរវត្ត ​ហើយ បន្ទាប់ពី​​បាន​ចាប់ផ្តើម​ដំណើរ​មុខ​ងារ​ថ្មីនេះ​លើ​​កម្ម​វិធី App តែមួយរបស់​ខ្លួន​ ​នៅ​ភ្នំពេញ កាលពី​ខែ​កញ្ញា​។  ការពង្រីក​ហាង​ pandamart មួយនេះ ក៏មាន​គោល​បំណង​ក្នុង​ការ​ឆ្លើយ​តបទៅនឹង​ការ​រស់នៅ​តាម​របត់​ថ្មី​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​ខេត្ត​សៀម​រាប…

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយទីក្រុងឌូបៃ Dubai Media Office បាននិយាយកាលពីថ្ងៃចន្ទថា មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកឌូបៃ Dubai World Trade Centre (DWTC) នឹងក្លាយជាតំបន់គ្រីបតូ និងនិយតករសម្រាប់រូបិយប័ណ្ណគ្រីបតូ ព្រមទាំងទ្រព្យសម្បត្តិនិម្មិតផ្សេងទៀត ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញអាជីវកម្មថ្មី ខណៈដែលការប្រកួតប្រជែងសេដ្ឋកិច្ចក្នុងតំបន់កើនឡើង។

ក្រុមហ៊ុន SenseTime Group ដែលជាក្រុមហ៊ុនបញ្ញាសិប្បនិមិត្ត (artificial intelligence) របស់ប្រទេសចិន បានបើកដំណើរការលក់ភាគហ៊ុនហុងកុង ចំនួន ៧៦៧ លានដុល្លាររបស់ខ្លួនឡើងវិញ។

ក្រុមហ៊ុនតាក់ស៊ីឈានមុខគេនៅទីក្រុងប៉ារីស G7 បានផ្អាកការប្រើប្រាស់រថយន្ត Tesla Model 3 នៅក្នុងកងនាវារបស់ខ្លួន បន្ទាប់ពីមានឧបទ្ទវហេតុគ្រោះថ្នាក់មួយ ពាក់ព័ន្ធនឹងរថយន្ត Tesla កាលពីចុងសប្តាហ៍។