Browsing: ព័ត៌មានថ្មីៗ

រូបិយប័ណ្ណ Rouble របស់រុស្ស៊ី បានធ្លាក់ចុះ ៣០% ធៀបនឹងប្រាក់ដុល្លារអាមេរិក បន្ទាប់ពីបណ្តាប្រទេសលោកខាងលិច បានប្រកាសដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្សី ជុំវិញការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន។

ក្រុមហ៊ុនផលិតរថយន្តរបស់ឆេក Skoda គ្រោងនឹងសាងសង់រោងចក្រនៅខេត្ត Quang Ninh ភាគខាងជើង ប្រទេសវៀតណាម ហើយរំពឹងថា នឹងចាប់ផ្តើមផលិត និងនាំចេញរថយន្តនៅឆ្នាំ ២០២៣ តែម្តង។

និយតករអាកាសចរណ៍ស៊ីវិលរុស្ស៊ីបាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេសត្រូវបានហាមឃាត់មិនឲ្យចុះចតនៅអាកាសយានដ្ឋាន និងមិនឲ្យឆ្លងកាត់ដែនអាកាសរបស់ប្រទេសរុស្ស៊ីឡើយ។

នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បាននិយាយនៅថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ នេះថា ជប៉ុន នឹងពង្រឹងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ដោយរួមបញ្ចូលទាំងស្ថាប័នហិរញ្ញវត្ថុ និងការនាំចេញឧបករណ៍យោធា បន្ទាប់ពីមានចំណាត់ការស្រដៀងគ្នាដោយទីក្រុងវ៉ាស៊ីនតោនក្នុងការសងសឹក បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។

ប្រទេសអ៊ុយក្រែន​ បាន​បិទ​ដែនអាកាស​របស់ខ្លួន​ចំពោះ​ការហោះហើរ​ស៊ីវិល ​បន្ទាប់ពី​រុស្ស៊ី​ចាប់ផ្តើម​សកម្មភាព​យោធា​ក្នុង​ប្រទេស។

អតិផរណារបស់ប្រទេសស្រីលង្កា បានឡើងដល់កម្រិតខ្ពស់បំផុតសម្រាប់ខែទី ៤ ជាប់ៗគ្នា។ នេះបើយោងតាមទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ខណៈដែលវិបត្តិសេដ្ឋកិច្ចដែលជំរុញដោយកង្វះរូបិយប័ណ្ណបរទេសរបស់វាកាន់តែអាក្រក់ទៅៗ។

ក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិចរបស់វៀតណាម Mobile World ត្រៀម​ចូលប្រឡូកក្នុងទីផ្សារ​ប្រទេស​ឥណ្ឌូណេស៊ី ដែល​ជា​ទីផ្សារ​ក្រៅ​ប្រទេស​ទី២ ​របស់​ខ្លួន​ បន្ទាប់​ពី​បាន​បង្កើត​ហាង​នៅ​កម្ពុជា​ កាល​ពី ៥ឆ្នាំ​មុន។

ក្រុមហ៊ុន Huawei Technologies នឹងចំណាយប្រាក់ចំនួន ៤ ពាន់លានយ័ន (៦៣២ លានដុល្លារអាមេរិក) ដើម្បីសាងសង់ទីស្នាក់ការកណ្តាលថ្មី និងមជ្ឈមណ្ឌល R&D សម្រាប់អង្គភាពថាមពលឌីជីថល (digital power unit) របស់ខ្លួន។

តម្លៃមាសរបស់វៀតណាម បានកើនឡើងដល់កម្រិតខ្ពស់ថ្មីមួយ កាលពីថ្ងៃអង្គារ ដោយសារតែការកើនឡើងនៃភាពតានតឹងអន្តរជាតិ ជុំវិញស្ថានភាពអ៊ុយក្រែន-រុស្ស៊ី។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា តម្លៃប្រេង និងហ្គាស់ កំពុងឡើងថ្លៃដោយសារតែការភ័យខ្លាចថា វិបត្តិអ៊ុយក្រែន-រុស្ស៊ីនឹងរំខានដល់ការផ្គត់ផ្គង់ នៅទូទាំងពិភពលោក។