Browsing: បច្ចេកវិទ្យា

ក្រុមហ៊ុន Meta ឬ Facebook ទើបដាក់ឱ្យប្រើប្រព័ន្ធបញ្ញាសុប្បនិម្មិតថ្មី គឺ Imagine with Meta AI ដែលវាមានលទ្ធភាពអាចបង្កើតរូបភាពនានា ទៅតាមការបញ្ជារដោយឃ្លាបញ្ជារ ឬជាពាក្យជាភាសាអង់គ្លេសទូទៅ តាមការចង់បានរបស់យើង។ យ៉ាងណាក៏ដោយ AI ថ្មីនេះ បច្ចុប្បន្នមិនទាន់ប្រើប្រាស់បាននៅឡើយទេ ចំពោះប្រទេសកម្ពុជាយើង។ ដោយឡែកបើអ្នកចង់សាកល្បងអាច…

ក្រុមហ៊ុនផ្គត់ផ្គង់នៅកូរ៉េរបស់ Apple បានចាប់ផ្តើមសំងំអភិវឌ្ឍ ប្រព័ន្ធកាមេរ៉ាក្រោមអេក្រង់ (UDC = Under Display Camera) ដែលនេះជាវិធីប្រសើរបំផុតធ្វើឱ្យ iPhone មានអេក្រង់ពាសពេញផ្នែកខាងមុខតែម្ដង។ យោងតាមប្រភពសារព័ត៌មាន ​​The Elec, ក្រុមហ៊ុន LG Innotek បានចូលទៅកាន់ការអភិវឌ្ឍន៍កម្រិតបឋម នៃកាមេរ៉ាក្រោមអេក្រង់ ហើយមិនមានលទ្ធផលនៅក្នុងបន្ទះដែលអាចមើលឃើញនៅពេលដែលកាមេរ៉ាមិនប្រើ។…

ក្រុមហ៊ុន Google ទើបដាក់ឱ្យប្រើសេវាកម្ម YouTube Premium នៅក្នុងប្រទេសកម្ពុជាថ្មីៗនេះ។ ដោយអ្នកប្រើគ្រប់រូបនឹងទទួលសារដំណឹងលោតពី YouTube ពេលបើកប្រើភ្លាម។ អត្ថប្រយោជន៍របស់សេវាកម្មមួយនេះ ពិសេសជាងគេគឺទស្សនាវីដេអូដោយគ្មានពាណិជ្ជកម្ម ស្ដាប់ឬទស្សនាវីដេអូដោយបិទអេក្រង់បាន ទទួលបានកម្មវិធីមួយទៀត YouTube Music សម្រាប់ស្ដាប់តន្រ្តីតែម្ដង និងអាចប្រើមុខងារ PiP បានសម្រាប់អ្នកប្រើ iPhone។…

គេឃើញមានការចុះបញ្ជីថ្មីៗនេះរបស់ទូរសព្ទ Nothing ដែលមានលេខម៉ូដែល A142 ខណៈក្រុមហ៊ុនក៏ប្រកាសថាត្រៀមនឹងបង្ហាញចេញសប្តាហ៍នេះផងដែរ។ បើតាមពាក្យចចាមអារ៉ាម វាអាចនឹងប្រើឈ្មោះ Phone 2A ដែលជាម៉ូឌែលធូរថ្លៃជាងម៉ូឌែលបច្ចុប្បន្ន ដែលកំពុងដាក់លក់ ៦០០ដុល្លារ។ មិនមានលេចឮអ្វីច្រើនពីដំណឹងមួយម៉ូឌែលនេះ ដោយគេគ្រាន់តែដឹងថា វាទំនងជាម៉ូឌែល ប្រើអេក្រង់ AMOLED ទំហំ 6.7អ៊ិញ មានកាមេរ៉ាភ្លោះ…

ជាធម្មតាសារថ្មីៗលើ Telegram នឹងលោតលើផ្ទៃអេក្រង់ជាធម្មតា ចំពោះសារខ្លីៗអ្នកអាចអានបានដោយមិនឱ្យគេដឹង ប៉ុន្ដែបើសារវែងអ្នកមិនអាចមើលអស់ដោយមិនឱ្យគេដឹងនោះទេ។ ដើម្បីអានសារដោយមិនឱ្យភាគីម្ខាងទៀតដឹង ឬមិនឱ្យលោត seen ទៅភាគីម្ខាងទៀតគឺ៖ – បើក Telegram > ចុចឱ្យជាប់ ឬ hold លើសារណាមួយ ដើម្បីឱ្យលោត Pop Up…

Rockstar Games ទើបបញ្ចេញ Trailer 1 នៃ GTA 6 ឬ Grand Theft Auto VI ដែលមិនទាន់បានមួយថ្ងៃស្រួលបួលផង ទើបតែដប់បួនម៉ោងប៉ុណ្ណោះ មានអ្នកទស្សនារហូតដល់ ៦៣លានដង បាត់ទៅហើយ។ បើសង្កេតឈុតខ្លះនៃវីដេអូខ្លីនេះ កាន់តែពិសេសជាងរាល់ដង…

ត្បិតថាហ្គេមជា វីដេអូតុក្កតាពិតមែន ប៉ុន្ដែការផលិតហ្គេមនីមួយៗ គឺចំណាយពេលវេលាផលិតរាប់ឆ្នាំ មិនថាធនធាន ចំពោះមនុស្ស សម្ភារៈ ឬថវិកានោះទេ គឺសុទ្ធតែប្រើប្រាស់អស់ច្រើន មិនចាញ់ផលិតកម្មដ៏ធំ សម្រាប់ការផលិតខ្សែភាពយន្តនោះឡើយ។ ខាងក្រោមនេះ គឺជាហ្គេមខ្នាតធំទាំង ១០ ដែលបានចំណាយថវិកាអស់រាប់រយលានដុល្លារ។ ១. ហ្គេម Star Citizen ឆ្នាំ២០១៣…

ពុម្ពអក្សរខ្មែរចំនួន ១៦ហ្វុន ត្រូវបានដាក់ឱ្យទាញយកដោយមិនគិតថ្លៃនៅលើគេហទំព័រ suonmaysophanith.com។ យុវជនដែលជាអ្នករចនាពុម្ពអក្សរខ្មែរពុម្ពអក្សរខ្មែរដ៏ច្រើននេះ មានឈ្មោះថា សួន ម៉ាសុផានិត។ ដែលកន្លងមកយុវជនគំរូ ដែលមានចិត្តសប្បុរសរូបនេះ តែងរចនាពុម្ពអក្សរខ្មែរស្អាតៗកន្លងមក និងដាក់ឱ្យអ្នកប្រើប្រាស់សិស្សនិស្សិតទូទៅទាញយកទៅប្រើប្រាស់ដោយមិនគិតថ្លៃ។ យ៉ាងណា ចំពោះបងប្អូនប្រកបអាជីវកម្ម បើចង់បានពុម្ពអក្សររបស់លោកយកទៅប្រើប្រាស់ គប្បីផ្ដល់ជាកញ្ចប់សមរម្យណាមួយ ដើម្បីឱ្យយុវជនខ្មែរម្នាក់នេះ បន្តដំណើរដ៏វែងឆ្ងាយបន្ថែមទៀត ដើម្បីពុម្ពយូនីកូដអក្សរខ្មែរ កាន់តែសម្បូរបែប…

បើអ្នកធ្លាប់បានទៅកន្លែងតអ៊ីនធឺណិត ការប្រើកុំព្យូទ័រពាក់ទ័ន្ធនឹង User ឬតម្លើងកម្មវិធីទូរសព្ទ អ្នកអាចនឹងធ្លាប់លឺពាក្យថា user “Root”។ គណនី ឬ user Root ហៅគេហៅតាមបច្ចេកទេសថា Super user គឺជាគណនីកម្រិតខ្ពស់បំផុត High Privilege នៃការចូលប្រើ និងសិទ្ធិចូលក្នុងប្រព័ន្ធ (Access)…

រាល់សកម្មភាពអ្នកប្រើប្រាស់ Facebook ដូចជាការ Reaction លើផុសណាមួយ, Comment, Share ឬ Like Page អីជាដើម វាត្រូវបានកត់ទុកនៅលើ Facebook ផ្ទាល់។ ដើម្បីចូលទៅកាន់កន្លែងកត់ត្រាសកម្មភាពទាំងនោះ៖ – បើកកម្មវិធី Facebook > ចូលទៅត្រេបី…