យោងតាមសារព័ត៌មាន Bloomberg បានឲ្យដឹងថា លោក Elon Musk បានវ៉ាដាច់ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ដោយដណ្តើមយកតំណែងជាអ្នកមានបំផុតនៅលើពិភពលោក។
ការកើនឡើង ៦ ភាគរយនៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla (TSLA) នៅព្រឹកថ្ងៃព្រហស្បតិ៍ បានបង្កើនតម្លៃភាគហ៊ុនរបស់លោក Elon ចំនួន ១០ ពាន់លានដុល្លារ ដោយធ្វើឲ្យទ្រព្យសម្បត្តិសរុបរបស់លោក ឡើងដល់ខ្ទង់ ១៩១ ពាន់លានដុល្លារ។
ដោយឡែក ការកើនឡើងតិចតួចជាង ពោលគឺត្រឹម ២ ភាគរយនៃភាគហ៊ុនរបស់ក្រុមហ៊ុណ Amazon បានធ្វើឲ្យលោក Bezos កើនឡើងទ្រព្យសម្បត្តិសរុប ៣ ពាន់លានដុល្លារ ស្មើនឹងចំនួន ១៨៧ ពាន់លានដុល្លារ៕