ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេ បានចេញផ្សាយការសិក្សារចុងក្រោយរបស់ខ្លួន ស្តីពីឥរិយាបថទូទាត់ប្រាក់របស់អតិថិជន នៅឆ្នាំ ២០២២[1] ដែលបញ្ជាក់ថា៖ ចំណាប់អារម្មណ៍ និងសន្ទុះនៃការទូទាត់តាមរយៈឌីជីថលនៅក្នុងប្រទេសកម្ពុជា មានការកើនឡើង ដូចនឹងនិន្នាការនៅក្នុងការសិក្សារបស់ប្រជាជនក្នុងតំបន់អាស៊ីអាគ្នេយ៍[2] ដែរ ។ កំណើននៃការទូទាត់តាមរយៈឌីជីថល បាន និងកំពុងបន្តបោះជំហានទន្ទឹមគ្នាជាមួយនឹងបណ្តាប្រទេសនៅក្នុងតំបន់ ការសិក្សាស្ទង់មតិដដែលនេះ បានបង្ហាញថា ចាប់ពីតាំងឆ្នាំ…
Browsing: Visa
ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេ នៅក្នុងពិភពលោក បានចេញផ្សាយការសិក្សារ[1]ចុងក្រោយរបស់ខ្លួន ដែលបានបង្ហាញពីអ្នកប្រើប្រាស់កម្ពុជាមានភាពស៊ាំ និងអត្ថប្រយោជន៍នៃការប្រើប្រាស់ទម្រង់ថ្មីសម្រាប់ការទូទាត់តាមរយៈការប្រើប្រាស់ កាតឥណទាន/ឥណពន្ធ ដែលជាច្រកផ្លូវដ៏សំខាន់ក្នុងការធ្វើ បរិយាបន្នហិរញ្ញវត្ថុឆ្ពោះទៅរកសេដ្ឋកិច្ចក្នុងប្រព័ន្ធ។ តាមរយៈការសិក្សានេះក៏បានបញ្ជាក់ផងដែរថា ប្រជាជនកម្ពុជាទទួលយកទម្រង់ថ្មីនៃការទូទាត់ ដោយការប្រើប្រាស់កាតឥណទាន/ឥណពន្ធ កំពុងមានប្រជាប្រិយភាព ក្នុងនោះ ប្រមាណ ៣៥ភាគរយ នៃអ្នកចូលរួមស្ទង់មតិ បាននិយាយថាពួកគេកំពុងប្រើប្រាស់ទម្រង់ទូទាត់មួយនេះ។ ចំណាប់អារម្មណ៍ជាពិសេសលើប្រភេទកាតដែលមានផ្ទុកបច្ចេកវិទ្យា…
នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេ បានចេញផ្សាយការសិក្សារ[1]ចុងក្រោយរបស់ខ្លួន ដែលបានបញ្ជាក់ថា ប្រជាជនកម្ពុជាកំពុងទទួលយកទម្រង់ថ្មីលើការទូទាត់ដែលមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ ខណៈពេលដែលជម្រើសការប្រើប្រាស់ក្រដាសប្រាក់នៅតែបន្ត។ បន្ទាប់ពីបានធ្លាក់ចុះមកនៅប្រមាណត្រឹម ៦៤ភាគរយ នៅឆ្នាំ២០២១ ការចូលរួមស្ទង់មតិក្នុងឆ្នាំ២០២២ បានបញ្ជាក់ថា ៨៦ភាគរយ នៃអ្នកប្រើប្រាស់ បានប្រើសាច់ប្រាក់សុទ្ធជាជម្រើសក្នុងការទូទាត់ ដែលទិន្នន័យនេះគឺជាភាគរយដូចគ្នាទៅនឹងឆ្នាំ២០២០ដូច្នោះដែរ។ តាម រយៈចម្លើយរបស់អ្នកចូលរួមស្ទង់មតិដដែលនោះ…
ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថលឈានមុខគេ នៅថ្ងៃនេះបានចាប់ដៃគូសហការជាមួយក្រុមហ៊ុនដឹកជញ្ជូន TADA ដាក់ឲ្យដំណើរការជាផ្លូវការនូវសេវាកម្មធ្វើដំណើរ និងដំណោះស្រាយការទូទាត់តាមរយៈឌីជីថល Visa’s suite ។ តុតុអគ្គិសនីចំនួនមួយរយគ្រឿងរបស់ក្រុមហ៊ុន TADA នឹងត្រូវលាបពណ៌ខៀវដ៏រស់រវើក ព្រមទាំងបំពាក់និមិត្តសញ្ញា Visa និង TADA រួមជាមួយនឹងទេសភាពទីក្រុងសិល្បៈ និងរូបចម្លាក់កម្ពុជា។ ផ្នែកខាងក្រោយនៃ…
Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេនៅក្នុងពិភពលោក បានប្រកាសអំពាវនាវដល់ម្ចាស់អាជីវកម្មដែលទើបបង្កើតថ្មី (Startups) នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ឲ្យចូលរួមក្នុង “កម្មវិធី ពន្លឿនអាជីវកម្មរបស់ Visa – Visa Accelerator Program” សម្រាប់ឆ្នាំ ២០២៣។ នេះជាឆ្នាំទី៣ ដែលកម្មវិធីពន្លឿនអាជីវកម្មរបស់ Visa បានជ្រើសរើសធុរកិច្ចបង្កើតថ្មី (Startups)…
ភ្នំពេញ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ – ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធ ឌីជីថលឈានមុខគេ នៅថ្ងៃនេះបានប្រកាសអំពីវិធានការការពារសុវត្ថិភាពការទូទាត់ថ្មីក្នុងប្រទេសកម្ពុជា ដែលនឹងជួយប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណិត ជួយការពារប្រព័ន្ធអេកូឡូស៊ីរបស់ប្រព័ន្ធទូទាត់ និងរក្សាសុវត្ថិភាពដល់អ្នកប្រើប្រាស់ និងអាជីវករ។ វិធានការសុវត្ថិភាពថ្មីនេះ គឺជាផ្នែកមួយនៃផែនទីសុវត្ថិភាពរបស់ក្រុមហ៊ុន Visa ដែលត្រូវបានធ្វើបច្ចុប្បន្នភាពសម្រាប់ប្រទេសកម្ពុជា ហើយត្រូវបានរចនាឡើងដើម្បីផ្តល់ការការពារកាន់តែប្រសើរឡើងសម្រាប់ប្រតិបត្តិការទូទាត់តាមរយៈអ៊ីនធើណេត និងតាមបណ្តាហាង។…
ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេ បានសហការក្នុងភាពជាដៃគូ ជាមួយធនាគារជាតិនៃកម្ពុជា និង ក្រសួងកិច្ចការនារី ក្នុងការរៀបចំពិធីប្រកាសដាក់ឱ្យដំណើរការគម្រោងថ្មីមួយ ដែលផ្តោតសំខាន់ទៅលើការកែលម្អលទ្ធភាពប្រើប្រាស់ហិរញ្ញវត្ថុ ពិសេសជំនាញជាក់ស្តែងទាក់ទងផ្នែកហិរញ្ញវត្ថុឌីជីថល និងចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់និស្សិតស្រី និងស្រ្តី ដែលរស់នៅតាមតំបន់ដាច់ស្រយាល នៅទូទាំងប្រទេសកម្ពុជា។ គម្រោងស្តីពី “ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ” ដែលជាកិច្ចសហការរួមរវាងធនាគារជាតិនៃកម្ពុជា និងក្រសួងកិច្ចការនារី គាំទ្រដោយក្រុមហ៊ុន Visa…
នាថ្ងៃនេះ Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថលឈានមុខគេ មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសតែងតាំងនាយិកាថ្មី គ្រប់គ្រង Visa ប្រចាំប្រទេសកម្ពុជា របស់ខ្លួន គឺ អ្នកស្រី អ៊ីវ៉ាណា ត្រាហ្ស៊ីនី (Ivana Tranchini) ។ អ្នកស្រី អ៊ីវ៉ាណា (Ivanna) នឹងមកជំនួសអតីតនាយិកាគ្រប់គ្រង Visa…
តាមការសិក្សារបស់ក្រុមហ៊ុន Visa ស្តីពីឥរិយាបថទូទាត់ប្រាក់របស់អតិថិជន ឆ្នាំ ២០២១ បានបង្ហាញពីទិដ្ឋភាពជារួមនៃការទូទាត់ដែលកំពុងតែមានការផ្លាស់ប្តូរយ៉ាងលឿននៅក្នុងប្រទេសកម្ពុជា ពីការប្រើប្រាស់សាច់ប្រាក់សុទ្ធ ទៅជាការទូទាត់តាមរយៈឌីជីថល។ បច្ចុប្បន្ន ១៤% (ដប់បួនភាគរយ) នៃអ្នកប្រើប្រាស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មិនបានប្រើប្រាស់សាច់ប្រាក់សុទ្ធទេ ហើយនិន្នាការនេះត្រូវបានគេសង្កេតឃើញថាអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាមានភាពឈានមុខគេ នេះបើយោងតាមតួលេខបង្ហាញ (ដែលមានប្រមាណរហូតដល់ ៣៦%)។ បើមើលទៅតាមប្រភេទដែលអ្នកប្រើប្រាស់និយម ការប្រើប្រាស់កាបូបអេឡិចត្រូនិក (e-Wallet) និង…
នៅថ្ងៃនេះក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេនៅក្នុងពិភពលោក បានចេញផ្សាយការសិក្សាចុងក្រោយរបស់ខ្លួន ដែលបានបញ្ជាក់ថា ប្រជាជនកម្ពុជាចំនួនប្រមាណ ៣២ ភាគរយ គ្រោងនឹងឈប់ប្រើប្រាស់សាច់ប្រាក់សុទ្ធ បន្ទាប់ពីការកើនឡើងនៃជំងឺរាតត្បាត Covid-19។ បើយោងតាមការសិក្សារបស់ក្រុមហ៊ុន Visa ស្តីពីឥរិយាបថទូទាត់ប្រាក់របស់អតិថិជននេះ បានបង្ហាញពីការផ្លាស់ប្តូរយ៉ាងលឿន ពីការប្រើប្រាស់សាច់ប្រាក់សុទ្ធ ទៅជាការទូទាត់តាមរយៈឌីជីថល និងតាមរយៈបច្ចេកវិទ្យា Contactless ជាពិសេស…