[ទីផ្សារបរទេស] ក្រុមហ៊ុន Honda បានបញ្ចេញនូវរូបភាពនៃម៉ូឌែល CL250 ស៊េរីថ្មី ប្រភេទ Classic Scramble ជាមួយនឹងម៉ាស៊ីនថ្មីខ្លាំង, រូបរាងស្អាតបែប Classic ហើយអ្វីពិសេសនោះងាយស្រួលជិះធ្វើដំណើរតាមផ្លូវធម្មតា និង Off-Roads ផងដែរ។
រូបរាងម៉ូតូ Honda CL250 បានបំពាក់មកជាមួយនឹងចង្កៀងមុខដែលនៅខាងក្នុងមានអំពូលតូច LED ៤ គ្រាប់រចនាទ្បើងរូបរាងមូលនៅចំកណ្តាលមុខ, កុងទ័រឌីជីថលសម្រាប់មើលព័ត៌មានពេលបើកបរ,ថាស់កង់ស្ព័រ ជាមួយនឹងសំបកកង់ធំៗ។ ខណៈដែលម៉ូតូ Honda CL250 បានប្រើប្រាស់បូមប្រភេទ Dual Spring ។
ម៉ូតូ Honda CL250 ទទួលបានការចចនាទ្បើងបែប Classic សម្រាប់អ្នកចូលចិត្តការធ្វើដំណើរ Off-Roads បែបផ្សងព្រេង បោះតង់ ស្ទួចត្រី និងជិះចូលព្រៃជាដើម។
សម្រាប់ម៉ូតូ Honda CL250 ត្រូវបានគេរំពឹងថានឹងប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ២៥០សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង air-cooled ផលិតកម្លាំង ១៧សេះ និងភ្ជាប់ជាមួយនឹងប្រអប់ចង្កឹះលេខ ៦ វគ្គ ដែលអាចបង្កើតល្បឿនកំពូល ១០៩ គីទ្បូម៉ែត្រក្នុងរយៈពេល ១ ម៉ោង។
យ៉ាងណាមិញចំពោះម៉ូតូ Honda CL250 មិនទាន់មានព័ត៌មានណាមួយបានបញ្ជាក់អំពីតម្លៃនៅទ្បើយទេ៕