យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Google កំពុងត្រូវបានប្តឹងដោយរដ្ឋចំនួន ៣៧ របស់សហរដ្ឋអាមេរិក ទាក់ទងនឹងគោលការណ៍នៅលើហាងកម្មវិធី Google Play របស់ខ្លួន។
យោងតាមបណ្តឹងបានអះអាងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះបានប្រើ “អានុភាពផ្តាច់មុខ” ដើម្បីរកប្រាក់ចំណេញច្រើនលើសលប់ពីការទិញ ដែលបានធ្វើឡើងនៅក្នុង Google Play របស់ខ្លួន។ វាក៏បានអះអាងផងដែរថា ក្រុមហ៊ុន Google បានទិញដៃគូប្រកួតប្រជែងរបស់ខ្លួនទៀតផង។
Google ធ្លាប់បានឲ្យដឹងថា មានហាងលក់កម្មវិធីប្រកួតប្រជែងជាច្រើនសម្រាប់ឧបករណ៍ Android ហើយកម្មវិធីទាំងនោះក៏អាចទាញយកដោយផ្ទាល់ ពីគេហទំព័រផ្ទាល់ខ្លួនរបស់អ្នកអភិវឌ្ឍន៍កម្មវិធីផងដែរ។
គួរឲ្យដឹងថារដ្ឋទាំង ៣៧ ដែលពាក់ព័ន្ធនឹងសកម្មភាពផ្លូវច្បាប់ខាងលើ រួមមាន New York, Tennessee និង North Carolina ក៏ដូចជា Washington DC ផងដែរ។ ពួគគេបានរិះគន់ទៅនឹងថ្លៃសេវាកម្ម ដែលក្រុមហ៊ុន Google បានយក លើការទិញដែលបានធ្វើឡើងនៅលើ Google Play ដែលអាចមានរហូតដល់ទៅ ៣០% ឯណោះ៕