កាលពីថ្ងៃអង្គាម្សិលមិញ ក្រុមហ៊ុន United Airline បានប្រកាសបញ្ជាទិញយន្តហោះចំនួន ២៧០គ្រឿង ដែលជាចំនួនទិញច្រើនបំផុតមិនធ្លាប់មានរបស់ក្រុមហ៊ុន និងចំនួនទិញច្រើនបំផុតដោយក្រុមហ៊ុនអាកាសចរណ៍ ក្នុងរយ:ពេលមួយទសវត្សរ៍នេះ។
ដោយតម្លៃសរុបនៃយន្តហោះចំនួន ២៧០គ្រឿងនេះ ប្រហែល ៣៥ពាន់លានដុល្លារ។ ដោយមានយន្តហោះ 200 Boeing(BA) 737 Max ចំនួន ២០០គ្រឿង និង Airbus(EADSF) A321neo ចំនួន ៧គ្រឿង។
ក្រុមហ៊ុនអាកាសចរណ៍ United នឹងប្រើប្រាស់យន្តដែលបានបញ្ជាទិញនេះ ជំនួសយន្តហោះ 200 ខ្នាតតូច ដែលអាចដឹកអ្នកដំណើរបានប្រហែល ៥០នាក់ ដើម្បីបង្កើនចំនួនការផ្ទុក ដោយមិនចាំបាច់បន្ថែមជើងហោះហើរ ដូចជានៅអាកាសយានដ្ឋាន Newark និងSan Francisco។
យ៉ាងណាមិញ បូករួមទាំងការបញ្ជាទិញទាំងកាលពីថ្ងៃអង្គារ និងការបញ្ជាទិញមុនៗ ឥឡូវនេះ United បានបញ្ជាទិញយន្តហោះថ្មីចំនួន ៥០០ គ្រឿង។ បន្ថែមពីនេះ United គ្រោងនឹងបន្ថែមការងារប្រហែល ២៥ ០០០ ក្នុងរយៈពេល ៥ ឆ្នាំទៀតដល់មុខតំណែងជួរមុខចំនួន ៦៨ ០០០ នាក់ ខណ:កាលពីឆ្នាំមុន ខ្លួនបានផ្អាកបុគ្គលិកអស់ ២២ ០០០នាក់៕