ការលក់ស្រោមអនាម័យបានកើនឡើងខ្លាំងនៅក្នុងប្រទេសនានា រួមទាំងប្រទេសចិន បន្ទាប់ពីមានភាពធូរស្បើយពេលជំងឺកូវីដ១៩។
យោងតាមរាយការណ៍បានឲ្យដឹងថា ចំនួនលក់ស្រោមអនាម័យ Durex បានកើនឡើងទ្វេដង នៅក្នុងត្រីមាសដំបូងនៃឆ្នាំ ២០២១ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រុមហ៊ុន Reckitt ដែលជាក្រុមហ៊ុនមេរបស់ Durex បានឲ្យដឹងថា នៅពេលចាប់ផ្តើមកើតមានជំងឺឆ្លងរាតត្បាត មនុស្សបានរួមភេទតិចតួច ដោយសារតែខ្លាចឆ្លងជំងឺកូវីដ១៩។
ផ្ទុយទៅវិញ ក្រុមហ៊ុនខាងលើបាននិយាយថា ការលក់ Durex បានលោតខ្ពស់ នៅពេលច្បាប់គម្លាតសង្គមត្រូវបានបន្ធូរបន្ថយ នារដូវក្តៅ។ គួរឲ្យដឹងដែរថា ក្រៅពីប្រទេសចិន នៅសហរដ្ឋអាមេរិក និងតំបន់អឺរ៉ុប ក៏កើនឡើងតម្រូវការស្រោមអនាម័យនេះផងដែរ៕