ឧស្សាហកម្មតន្រ្តី រកចំណូលបានសរុប ២១,៦ ពាន់លានដុល្លារកាលពីឆ្នាំមុន ដែលជាតួលេខខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០០២ មក។
ក្នុងនោះប្រាក់ចំណូលបានកើនឡើង ៧,៤% ដែលត្រូវបានជំរុញដោយភាពជោគជ័យរបស់សិល្បករ ដូចជា Billie Eilish, Taylor Swift និង Drake ដែលស្ថិតនៅក្នុងកំពូលតារាង។
ជាមួយគ្នានេះដែរ BTS មានអាល់ប៊ុមលក់ដាច់បំផុត គឺ “Map Of The Soul: 7” ខណៈពេលដែលបទចំរៀងបែប retro-pop anthem “Blinding Lights” គឺជាចម្រៀងទោលដែលធំជាងគេ លក់ដាច់បាន ២,៧ ពាន់លានច្បាប់ឯណោះ។
មិនតែប៉ុណ្ណោះ គេហទំព័រ Streaming ដូចជា Spotify និង Apple Music មានចំនួន ៦២,១% នៃប្រាក់ចំណូលទាំងអស់ ដែលឈានដល់ ១៣,៤ ពាន់លានដុល្លារ។
គួរឲ្យដឹងថា ឥឡូវនេះមានមនុស្សជាង ៤៤៣ លាននាក់ ចំណាយលុយសម្រាប់ការទិញតន្ត្រីបែប streaming។ វាមានន័យថា មនុស្សចំនួន ១០២ លាននាក់បានចុះឈ្មោះចូលគណនីថ្មី កាលពីឆ្នាំមុន បើប្រៀបធៀបនឹង ៨៥ លាននាក់ នៅឆ្នាំ ២០១៩ និង ៧៩ លាននាក់នៅឆ្នាំ ២០១៨៕