កាលពីពេលថ្មីៗនេះ លេចលឺដំណឹងថា ស្មាតហ្វូនសេរ៊ីថ្មីរបស់ក្រុមហ៊ុន Huawei គឺ Huawei Mate 70 Series ត្រូវបានរំពឹងថានឹងអាចប្រកាសចេញជាផ្លូវការនៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ពោលគឺអាចនឹងប្រកាសចេញនៅក្នុងថ្ងៃទី១៩ នៅក្នុងទីផ្សារប្រទេសចិន ដោយទទួលបានជម្រើសចំនួន៤ ម៉ូឌែលគឺ Mate 70, Mate 70 Pro, Mate 70 Pro+ និង Mate 70 Ultimate Design ដែលស្រដៀងនឹងឆ្នាំមុន។
- រូបភាពដំណាង
ក្នុងនោះ Huawei Mate 70 Series នឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ HarmonyOS NEXT ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុន Huawei ផ្ទាល់ ដែលមានសមត្ថភាពខ្ពស់ និងបច្ចេកវិទ្យាដ៏ទំនើបៗជាច្រើនដូចជា មុខងារម៉ាស៊ីនស្កេនស្នាមម្រាមដៃនៅលើអេក្រង់ ultrasonic ដែលមានល្បឿនលឿនបំផុត ទោះបីជាម្រាមដៃសើមក៏ដោយ បើយោងតាមការចចាមអារ៉ាម។
ចំណែកការរចនាកាមេរ៉ាវិញ នឹងមានការកែលម្អបន្ថែមជាមួយឧបករណ៍ចាប់សញ្ញាឡាស៊ែរដើម្បីជួយបង្កើនសមត្ថភាពក្នុងការថតរូបភាព។ លើសពីនេះ Huawei Mate 70 Series នឹងទទួលបាននូវកាមេរ៉ាគោលទំហំ 50MP បន្ទះឈីបដែលមានសមត្ថភាពសន្សំសំចៃថាមពលកាន់តែប្រសើរ និងកញ្ជប់ថ្មប្រភេទ Silicon-anode ដែលមានការរចនារូបរាងស្តើងស្រឡូន។
- រូបភាពដំណាង
ទន្ទឹមនឹងនេះ ការប្រកាសចេញនូវស្មាតហ្វូន Huawei Mate 70 Series របស់ក្រុមហ៊ុន Huawei គឺមានគោលបំណងដើម្បីក្រកួតប្រជែងជាមួយស្មាតហ្វូនធំៗផ្សេងទៀត ដូចជា Oppo Find X8 Ultra, Xiaomi 15 Ultra និង Samsung Galaxy S25 Ultra ដែលកំពុងមានការរីកចម្រើនជាមួយបច្ចេកវិទ្យាចាប់សញ្ញាស្នាមម្រាមដៃ ultrasonic របស់ក្រុមហ៊ុន Qualcomm៕