កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានប្រកាសថា ប្រាក់ចំណូលសរុបរបស់ពួកគេសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ បានឈានដល់កំណត់ត្រាថ្មីដោយមានប្រាក់ចំណូលសរុប ៩៤,៩ ពាន់លានដុល្លារ កើនឡើង ៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន។
ចំពោះចំណូលនេះ ត្រូវបានជំរុញដោយការលក់ iPhone, iPad និង Mac នៅក្នុងទីផ្សារអាមេរិក អឺរ៉ុប និងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្នុងនោះ ក្រុមហ៊ុនបានរកប្រាក់ចំណេញបានចំនួនត្រឹមតែ ១៤,៣ ពាន់លានដុល្លារ ប៉ុណ្ណោះ ដោយធ្លាក់ចុះ ៣៧,៨ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។
គួរឲដឹងថា ការលក់ផលិតផល និងសេវាកម្ម៖
- iPhone: Apple រកចំណូលបានចំនួន ៤៦,២ ពាន់លានដុល្លារ កើនឡើង ៦ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។
- iPad: រកចំណូលបានចំនួន ៧ពាន់លានដុល្លារ កើនឡើង ៨ភាគរយ។
- Mac: រកចំណូលបាន ៧,៧ពាន់លានដុល្លារ កើនឡើង ២ភាគរយ។
- Wearables, Home និង Accessories: ធ្លាក់ចុះ ៣ភាគរយ ទៅ ៩ពាន់លានដុល្លារ។
- សេវាកម្ម: រកចំណូលបាន ២៥ពាន់លានដុល្លារ កើនឡើង ១២ភាគរយ ។
ទន្ទឹមនឹងនេះ លោក Tim Cook បាននិយាយថា Apple គ្រោងនឹងវិនិយោគបើកហាង ៤កន្លែងថ្មីនៅឥណ្ឌា នៅក្នុងទីក្រុង Bengaluru, Pune, Delhi-NCR និងទីក្រុង Mumbai៕