ក្រុមហ៊ុន Honor បានធ្វើការប្រកាសដាក់ចេញជាផ្លូវការនូវថេបប្លេតសេរ៊ីថ្មី Honor MagicPad 2 ជាមួយតម្លៃលក់ចាប់ពីខ្ទង់ ៤១៣ ដុល្លារ ក្នុងទីផ្សារប្រទេសចិន។

សម្រាប់ Honor MagicPad 2 មានប្រវែងតួខ្លួន ២៧៤,៥ ម.ម ទទឹង ១៨០,៥ ម.ម និងកម្រាស់ ៥,៨ ម.ម និងទម្ងន់ ៥៥៥ ក្រាម មានពណ៌តួខ្លួន ៣ គឺ ខៀវ ស ខ្មៅ ដោយទទួលបានកាម៉េរ៉ាគោលខាងក្រោយ 13MP និងកាម៉េរ៉ាខាងមុខទំហំ 9MP ។ លើសពីនេះទៅទៀត វាទទួលបានថាមពលថ្ម 100,50mAh ជាមួយដុំសាកទំហំ ៦៦ វ៉ាត់ និងប៊ិក Magic Pencil 3 ជាដើម។