[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតទូរស័ព្ទដៃ OPPO បានធ្វើការប្រកាសចេញលក់ជាផ្លូវការនូវស្មាតហ្វូនសេរ៊ីថ្មីរបស់ខ្លួនគឺ OPPO Reno 12 និង Reno 12 Pro ក្នុងទីផ្សារប្រទេសឥណ្ឌា ជាមួយតម្លៃលក់ចាប់ពី ៤០០ ដុល្លារ ដល់ ៤៤៨ ដុល្លារ។
OPPO សេរ៊ីថ្មីទាំងពីរម៉ូឌែលនេះមានបំពាក់ដោយអេក្រង់ ៦,៧ អ៊ីញ FHD+ AMOLED, 2412 x 1080 pixels, 120Hz dynamic refresh rate, HDR 10+, 1500 nits និងកញ្ជក់ការពារ Victus 2 protection ដំណើរការដោយប្រព័ន្ធ MediaTek Dimensity 7300-Energy for Reno, Mali-G615GPU ព្រមទាំងភ្ជាប់មកជាមួយថាមពលថ្ម 5,000mAh, ដុំសាក ៨០ វ៉ាត់ SuperVOOC charging RAM និងប្រើប្រាស់សុីម ២, 5G, 4G LTE, WiFi 6, Bluetooth 5.4 និង GPS ជាដើម។
សម្រាប់ OPPO Reno 12 មានប្រវែងតួខ្លួន ១៦១,៤ ម.ម ទទឹង ៧៤,១ ម.ម និងកម្រាស់ ៧,៦ ម.ម និងទម្ងន់ ១៧៧ ក្រាម មានពណ៌តួខ្លួន ៣ គឺ Sunset Peach, Matte Brown និង Astro Silver ព្រមទាំងទទួលបានកាម៉េរ៉ាខាងក្រោយ 50MP OIS + 8MP Ultra-wide + 2MP Macro Lens, កាម៉េរ៉ាខាងមុខទំហំ 32MP និងមានអង្គផ្ទុកនិងអង្គចងចាំ 8GB+256GB ចំណែកឯ Reno 12 Pro វិញមានប្រវែងតួខ្លួន ១៦១,៤ ម.ម ទទឹង ៧៤,៧ ម.ម កម្រាស់ ៧,៤ ម.ម និងទម្ងន់ ១៨០ ក្រាម មានពណ៌តួខ្លួន ២ គឺ Sunset Gold និង Space Brown ហើយទទួលបានកាម៉េរ៉ាខាងក្រោយ 50MP OIS + 8MP Ultra-wide + 50MP Telephoto 2x Optical Zoom, កាម៉េរ៉ាខាងមុខទំហំ 50MP និងមានអង្គផ្ទុកនិងអង្គចងចាំ 12GB+256GB និង 12GB+512GB ។ លើសពីនេះស្មាតហ្វូនសេរ៊ីថ្មីនេះក៏មានបំពាក់មកជាមួយអាវការពារទឹកនិងកម្ទេចកំទីធូលី IP65 និងម៉ាស៊ីនស្កេនក្រយៅដៃនៅលើអេក្រង់ផ្ទាល់ព្រមទាំងមុខងារ AI ជាច្រើនទៀតរួមមាន៖
- AI-Backed Smart Charging
- AI Clear Voice
- AI LinkBoost
- AI Recording Summary
- AI Speak and AI Summary
- AI Writer
- AI Studio
- AI Clear Face and AI Best Face
- AI Eraser 2.0
- AI Portrait Retouching