ខាងក្រាមនេះគឺជាភាពខុសគ្នាបន្តិចបន្ទួចរវាងរថយន្តអគ្គិសនី Yangwang U7 សេរ៊ីថ្មីរបស់ BYD និង Lamborghini Urus សេរ៊ីឆ្នាំ២០២៤៖
១) BYD Yangwang U7
- ជាប្រភេទរថយន្តអគ្គិសនី
- ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ៤ អាចផលិតកម្លាំងបាន ១ ៣០៩ សេះ រត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ចំណាយពេល ២,៩ វិនាទី និងបើកបរបាន ៨០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង
- តម្លៃលក់លើទីផ្សារខ្ទង់ ១៤ មុឺនដុល្លារ
- សម្លេងស្ងាត់ដូចចោរលួចសេះ
២) Lamborghini Urus
- ជាប្រភេទរថយន្ត High-Performance SUV
- ដំណើរការដោយម៉ាសុីនសុាំង Twin-turbocharged V8 ភ្ជាបដោយប្រអប់លេខអូតូ ៨ វគ្គ អាចផលិតកម្លាំងបាន ៦៤១ សេះ រត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ចំណាយពេល ៣,៦ វិនាទី និងបើកបរបាន ៦៥០ គីឡូម៉ែត្រ
- តម្លៃលក់លើទីផ្សារខ្ទង់ ២០ មុឺនដុល្លារ
- សម្លេងផ្អើរភូមិជាតិសាឡប់