[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Hongqi បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត SUV សេរ៊ីថ្មីរបស់ខ្លួនគឺ Hongqi HS7 មាន ២ ជម្រើស ប៉ុង ១ និងប៉ុង ២ នៅក្នុងទីផ្សារប្រទេសចិន។
សម្រាប់រថយន្តដំណើរការដោយម៉ាសុីនសុាំងចំណុះ ២,០ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៦៣ សេះ ផ្គួបជាមួយអាគុយទំហំ ២០ គីឡូវ៉ាត់ម៉ោង អាចបើកបរបចម្ងាយពី ៧៣០ ទៅ ៧៧០ គីឡូម៉ែត្រ និងមានកម្រិតសុីសុាំងខ្ទង់ ៦លីត្រ រួមមានទាំងជម្រើសប៉ុង ១ និងប៉ុង ២ ។
រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៩៩៥ ម.ម ទទឹង ១ ៩៦០ ម.ម កំពស់ ១ ៧៦០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩២០ ម.ម និងមានរូបរាងលក្ខណៈបែបស្ព័រ ជាមួយប៉ាណាមុខមួយផ្ទាំងធំជាប់សងខាងដោយចង្កៀងមុខ LED រាងអក្សរ L ក៏ដូចជាប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០ អ៊ីញ និងចង្កៀងក្រោយ LED រាងអក្សរ X អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលនិងអេក្រង់កំសាន្ត touchscreen ទំហំធំ, កន្លែងសាកថ្មឥតប្រើខ្សែ ជាដើម៕