[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Bugatti បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Bugatti Tourbillon ប្រើ hybrid មានតែ ២៥០គ្រឿងប៉ុណ្ណោះ ជាមួយតម្លៃលក់ចេញខ្ទង់ ៤លានដុល្លារជាង។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញវាដំណើរការដោយម៉ាស៊ីនសុាំង ៨,៣លីត្រ V16 ធ្វើការរួមគ្នាជាមួយម៉ូទ័រអគ្គិសនី ៣ (មុខ ២-ក្រោយ ១) ដែលអាចផលិតកម្លាំងសរុបបានចំនួន ១៧៧៥សេះ រត់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រ ចំណាយពេលត្រឹមតែ ២វិនាទីប៉ុណ្ណោះ និង top speed ៤៥៥គីឡូម៉ែត្រក្នុងមួយម៉ោង៕
គួរបញ្ជាក់ផងដែរថារថយន្តនេះមានទម្ងន់់ជិត ២តោន តែបើនិយាយពីការរចនាផ្នែកខាងក្នុងនិងខាងក្រៅវិញគឺកប់លូតែម្តង។