មួយរយៈចុងក្រោយនេះ ក្នុងស្រុកយើងផុសផុរមានអ្នកបង្កើតមាតិកាផលិត Podcast ជាច្រើន។ Podcast ជាកម្មវិធីស្ដាប់សំឡេងឌីជីថល ដែលវាលើសពីការស្ដាប់តន្រ្តី ត្បិតអ្នកអាចស្ដាប់មាតិការសម្បូរបែបជាច្រើន ដោនឡូតទុកស្ដាប់ពេលក្រោយ ឬអ្នកអាច Follow សម្រាប់តាមដាន Episode ថ្មីៗថែមទៀតផង។
មែនទែនទៅការស្ដាប់ Podcast ដូចជាការស្ដាប់វិទ្យុដូចច្នោះដែរ គ្រាន់តែវាជាទម្រង់ទំនើបជាងមុនលើស្មាតហ្វូន។ ដោយវាត្រូវបានបង្កើតឡើង Apple ផ្ទាល់ គឺយកតាមលំនាំតាមឧបករណ៍ស្ដាប់ iPod បូកផ្សំនឹងពាក្យ Broadcast។ iPod + Broadcast = Podcast។
Podcast ល្អស្ដាប់ណាស់សម្រាប់អ្នកធ្វើដំណើរឆ្ងាយៗ ដូចជាស្ដាប់ពេលបើកឡានឆ្ងាយៗ ជិះឡានក្រុង ជិះកង់ ឬពេលធ្វើការជាដើម។ ដូចនេះអ្នកប្រើ iPhone គប្បីកុំរំលងកម្មវិធី Podcast៕