និយតករអាកាសចរណ៍ស៊ីវិលរុស្ស៊ីបាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេសត្រូវបានហាមឃាត់មិនឲ្យចុះចតនៅអាកាសយានដ្ឋាន និងមិនឲ្យឆ្លងកាត់ដែនអាកាសរបស់ប្រទេសរុស្ស៊ីឡើយ។
Browsing: ព័ត៌មានថ្មីៗ
នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បាននិយាយនៅថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ នេះថា ជប៉ុន នឹងពង្រឹងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ដោយរួមបញ្ចូលទាំងស្ថាប័នហិរញ្ញវត្ថុ និងការនាំចេញឧបករណ៍យោធា បន្ទាប់ពីមានចំណាត់ការស្រដៀងគ្នាដោយទីក្រុងវ៉ាស៊ីនតោនក្នុងការសងសឹក បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។
ប្រទេសអ៊ុយក្រែន បានបិទដែនអាកាសរបស់ខ្លួនចំពោះការហោះហើរស៊ីវិល បន្ទាប់ពីរុស្ស៊ីចាប់ផ្តើមសកម្មភាពយោធាក្នុងប្រទេស។
អតិផរណារបស់ប្រទេសស្រីលង្កា បានឡើងដល់កម្រិតខ្ពស់បំផុតសម្រាប់ខែទី ៤ ជាប់ៗគ្នា។ នេះបើយោងតាមទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ខណៈដែលវិបត្តិសេដ្ឋកិច្ចដែលជំរុញដោយកង្វះរូបិយប័ណ្ណបរទេសរបស់វាកាន់តែអាក្រក់ទៅៗ។
ក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិចរបស់វៀតណាម Mobile World ត្រៀមចូលប្រឡូកក្នុងទីផ្សារប្រទេសឥណ្ឌូណេស៊ី ដែលជាទីផ្សារក្រៅប្រទេសទី២ របស់ខ្លួន បន្ទាប់ពីបានបង្កើតហាងនៅកម្ពុជា កាលពី ៥ឆ្នាំមុន។
ក្រុមហ៊ុន Huawei Technologies នឹងចំណាយប្រាក់ចំនួន ៤ ពាន់លានយ័ន (៦៣២ លានដុល្លារអាមេរិក) ដើម្បីសាងសង់ទីស្នាក់ការកណ្តាលថ្មី និងមជ្ឈមណ្ឌល R&D សម្រាប់អង្គភាពថាមពលឌីជីថល (digital power unit) របស់ខ្លួន។
តម្លៃមាសរបស់វៀតណាម បានកើនឡើងដល់កម្រិតខ្ពស់ថ្មីមួយ កាលពីថ្ងៃអង្គារ ដោយសារតែការកើនឡើងនៃភាពតានតឹងអន្តរជាតិ ជុំវិញស្ថានភាពអ៊ុយក្រែន-រុស្ស៊ី។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា តម្លៃប្រេង និងហ្គាស់ កំពុងឡើងថ្លៃដោយសារតែការភ័យខ្លាចថា វិបត្តិអ៊ុយក្រែន-រុស្ស៊ីនឹងរំខានដល់ការផ្គត់ផ្គង់ នៅទូទាំងពិភពលោក។
អ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយថា គណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារបានអនុម័តអត្រាពន្ធអាករថ្មីសម្រាប់យានយន្ត ដែលទាបជាងមុនសម្រាប់រថយន្តអគ្គិសនី និងខ្ពស់ជាងមុនសម្រាប់រថយន្តប្រើប្រេងឥន្ធនៈ ដើម្បីលើកកម្ពស់ការផលិត និងការប្រើប្រាស់យានយន្តអគ្គិសនី។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនយន្តហោះយក្សរបស់អឺរ៉ុប Airbus បានប្រកាសពីប្រាក់ចំណេញជាកំណត់ត្រាក្នុងឆ្នាំ ២០២១ បន្ទាប់ពីខាតអស់រយៈពេល ២ឆ្នាំ នៅពេលដែលវាបានឆ្លងកាត់វិបត្តិនៃជំងឺកូវីដ១៩ នៅក្នុងឧស្សាហកម្មទេសធ្វើដំណើរ។