ក្រុមហ៊ុន Honda Motor Co បាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួនកំពុងកំណត់គោលដៅការលក់ប្រចាំឆ្នាំដំបូង ចំនួន ៧ ម៉ឺនគ្រឿងសម្រាប់រថយន្តអគ្គិសនីថ្មីម៉ូដែល Prologue នៅពេលវាចេញលក់នៅឆ្នាំ ២០២៤។
Browsing: ព័ត៌មានថ្មីៗ
នៅថ្ងៃអង្គារទី ២១ ខែកញ្ញា កន្លងទៅនេះ ក្រុមហ៊ុន Facebook បានប្រកាសចេញលក់ឧបករណ៍ video chat ឬ video calling ចំនួន ២ ម៉ូដែលទៀត ហៅថា Portal Go និង Portal+ ដែលអាចយកតាមខ្លួនបាន។
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានបើកសម្ពោធរោងចក្រផលិតដែកថែបថ្មីមួយជាផ្លូវការ ដែលមានសមត្ថភាពផលិតប្រចាំឆ្នាំ ១,៥ លានតោន ដែលរំពឹងថានឹងជួយកាត់បន្ថយការនាំចូលដែកពីក្រៅប្រទេស។
ក្រុមហ៊ុនវេចខ្ចប់របស់ប្រទេសថៃ SCG Packaging បានប្រកាសពីផែនការវិនិយោគក្នុងទំហំទឹកប្រាក់ ៣៥៣ លានដុល្លារ ដើម្បីពង្រីកខ្លួននៅក្នុងប្រទេសវៀតណាម។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នាយកដ្ឋានគយនៃប្រទេសថៃ កំពុងរៀបចំកាត់បន្ថយពន្ធលើការនាំចូលភេសជ្ជៈមានជាតិអាល់កុល និងស៊ីហ្គា ៥០ ភាគរយក្នុងរយៈពេល ៥ ឆ្នាំ ស្របតាមកញ្ចប់ថវិកាជំរុញ និងវិនិយោគរបស់រដ្ឋាភិបាល។
ក្រុមហ៊ុន Taiwan Semiconductor Manufacturing Co Ltd (TSMC) ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបកិច្ចសន្យា ធំជាងគេបំផុតរបស់ពិភពលោក…
រដ្ឋាភិបាលអង់គ្លេសនឹងណែនាំច្បាប់ នៅឆ្នាំ ២០២១ នេះ ដែលនឹងតម្រូវឲ្យគេហដ្ឋាន និងការិយាល័យ ដែលទើបសាងសង់ថ្មីទាំងអស់ បំពាក់កន្លែងសាកភ្លើងរថយន្តអគ្គិសនី។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ប្រទេសចិនបានបញ្ឈប់ការនាំចូលផ្លែស្រកានាគពីប្រទេសវៀតណាមជាបណ្តោះអាសន្នតាមរយៈស្ពានអណ្តែតទឹកមួយ នៅទីក្រុង Dongxing City បន្ទាប់ពីបានរកឃើញវីរុសកូរ៉ូណាថ្មីលើការវេចខ្ចប់។
បន្ទាប់ពីបានប្រកាសចេញត្រកូល iPhone 13 កាលពីថ្ងៃទី១៤ ខែកញ្ញា រួចមក ឥឡូវនេះក្រុមហ៊ុន Apple បានបើកឲ្យធ្វើការបញ្ជាទិញវាហើយ ពោលគឺសរុបទាំង ៤ម៉ូដែល iPhone 13, iPhone 13 mini, iPhone 13 Pro និង iPhone 13 Pro Max តែម្តង។
កម្មវិធីជជែកកម្សាន្តតាមអនឡាញ Discord រៃអង្គាសប្រាក់បានចំនួន ៥០០ លានដុល្លារ នៅក្នុងមូលនិធិថ្មីមួយដឹកនាំដោយក្រុមហ៊ុនវិនិយោគ Dragoneer Investment Group។