កាលពីថ្ងៃទី១១ ខែឧសភាកន្លងទៅ ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះចំនួន ៨ភាគរយ ដែលមានតម្លៃប្រហែល ២០០ពាន់លានដុល្លារ ដែលបណ្តាលឱ្យក្រុមហ៊ុនប្រេងយក្ស Saudi Aramco ឈានជើងឡើងលើក្រុមហ៊ុន Apple។ យោងតាមការស្រាវជ្រាវទិន្នន័យហិរញ្ញវត្ថុ និងក្រុមហ៊ុនសូហ្វវែរ FactSet (USA) ដើមទុនរបស់ក្រុមហ៊ុនប្រេងរបស់ប្រទេសអារ៉ាប៊ីសាអូឌីតបច្ចុប្បន្នមានចំនួនជិត ២ ៤៣០ពាន់លានដុល្លារ។…
Browsing: ព័ត៌មានថ្មីៗ
ក្នុងមួយសប្តាហ៍នេះ តម្លៃជ្រូករស់នៅកន្លែងខ្លះបានកើនឡើងរហូតដល់ ៧% បើធៀបនឹងដើមឆ្នាំ ដោយមានតម្លៃរហូតដល់ ២,៦ដុល្លារក្នុងមួយគីឡូក្រាម។ តាមការកត់ត្រានៅភាគខាងជើងនៃប្រទេសវៀតណាម តម្លៃជ្រូករស់បានកើនឡើងប្រហែល ០,២២ដុល្លារក្នុងមួយគីឡូក្រាម បើធៀបនឹងសប្តាហ៍មុនដែលមានតម្លៃត្រឹម ២,៤៣-២,៥១ដុល្លារ។ ចំណែកនៅតំបន់កណ្តាលនៃប្រទេសវៀតណាម បន្ទាប់ពីកើនឡើង ០,០៨៧ដុល្លារកាលពីសប្តាហ៍មុន តម្លៃជ្រូករស់បានកើនឡើង ០,១៧ដុល្លារ ឡើងដល់ ២,៥៦ដុល្លារក្នុងមួយគីឡូក្រាម។ ភាគខាងត្បូងគឺជាតំបន់ដែលមានការកើនឡើងយ៉ាងខ្លាំងនៃតម្លៃជ្រូករស់ ដោយតម្លៃជ្រូករស់ឡើងដល់…
[ទីផ្សារបរទេស] ក្រុមហ៊ុន Yamaha បានប្រកាសចេញលក់នូវម៉ូតូ Xmax 250 Darth Vader Edition លក់ជាផ្លូវការ នៅក្នុងប្រទេសប្រេស៊ីល។ ក្រុមហ៊ុន Yamaha បានសហការរួមគ្នាជាមួយនឹងខ្សែភាពយន្តដ៏ពេញនិយម Star Wars ដើម្បីនាំយក Darth Vader ដ៏ល្បីល្បាញទៅកាន់…
ក្រុមហ៊ុនរថយន្តអគ្គិសនីអាមេរិក Rivian បានរាយការណ៍ពីការខាតបង់ទឹកប្រាក់ ១,៥៩ពាន់លានដុល្លារ ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ២០២២នេះ។ ការខាតបង់នេះមានការកើនឡើងខ្លាំង បើធៀបនឹងការខាតបង់ចំនួន ៤១៤លានដុល្លារ កាលពីត្រីមាសដំបូងនៃឆ្នាំ២០២១។ ការខាតបង់នេះ មួយចំណែកធំគឺដោយសារការចំណាយខ្ពស់លើប្រតិបត្តិករ ដោយក្នុងនោះក្រុមហ៊ុន Rivian បានចំណាយរហូតដល់ ៥៤៧លានដុល្លារ លើកិច្ចការងារស្រាវជ្រាវ និងអភិវឌ្ឍន៍ នៅអំឡុងត្រីមាសទីមួយនេះ។ គួរដឹងដែរថា Rivian…
[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត MG ប្រចាំនៅប្រទេសថៃ បានធ្វើការប្រកាសថារថយន្តអគ្គិសនីសុទ្ធ MG EP Plus នឹងឈប់ទទួលការកក់ទុកជាបណ្តោះអាសន្នចាប់ពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២ ដោយសារបញ្ហាផ្នែកដែលទាក់ទងនឹងការផលិត ហើយមិនទាន់ត្រូវបានកំណត់នៅឡើយទេថាតើវានឹងអាចទទួលយកការកក់ម្តងទៀតនៅពេលណានោះទេ។ ក្រុមហ៊ុន MG Thailand បានប្រកាសបែកនេះគឺដោយសារតែការឆ្លើយតបដ៏ល្អពីគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការគាំទ្ររថយន្តអគ្គិសនី។ គួបផ្សំនឹងស្ថានភាពជំងឺរាតត្បាតនៃ COVID-19…
[ទីផ្សារបរទេស] ក្រុមហ៊ុន Yamaha បានធ្វើការបញ្ចេញនូវម៉ូតូ 135LC V8 Fi SE ឆ្នាំ ២០២២ ជាផ្លុវការ ជាមួយនឹងការឌីហ្សាញស្អាត និងម៉ាស៊ីនខ្លាំង ហើយអាចជាគូរប្រជែងជាមួយនឹង Honda Winner X ផងដែរសម្រាប់ទីផ្សារនៅក្នុងប្រទេសវៀតណាម។ សម្រាប់ម៉ូតូចង្កះលេខ 135LC…
[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Subaru របស់ប្រទេសជប៉ុនមានគោលបំណងចង់សាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅក្នុងស្រុក ហើយកំណត់គោលដៅប្រតិបត្តិការដែលនឹងចាប់ផ្តើមពីចុងឆ្នាំ ២០២០ជាងនេះទៅ។ នេះបើយោងតាមសារព័ត៌មាន Nikkei business daily ។ ក្រុមហ៊ុនផលិតរថយន្ត Subaru របស់ជប៉ុនបានរំពឹងថាខ្លួននឹងវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ ៧៧១ លានដុល្លារអាមេរិកដើម្បីបង្កើនសមត្ថភាពផលិតរថយន្តអគ្គិសនី រួមទាំងរោងចក្រផ្សេងទៀតផងដែរ។ បន្ថែមពីនេះក្រុមហ៊ុន Subaru បានកំណត់គោលដៅសម្រាប់រថយន្តអគ្គិសនី…
[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Honda នៅប្រទេសចិន បានធ្វើការដាក់លក់នូវម៉ូឌែល NX125 ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter ដើម្បីប្រកួតប្រជែងជាមួយនឹងម៉ូតូ Scooter របស់ Yamaha។ ម៉ូតូ Honda NX125 បានបំពាក់ម៉ាស៊ីនសាំងចំណុះ ១២៥ សេសេ…
នៅថ្ងៃនេះក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេនៅក្នុងពិភពលោក បានចេញផ្សាយការសិក្សាចុងក្រោយរបស់ខ្លួន ដែលបានបញ្ជាក់ថា ប្រជាជនកម្ពុជាចំនួនប្រមាណ ៣២ ភាគរយ គ្រោងនឹងឈប់ប្រើប្រាស់សាច់ប្រាក់សុទ្ធ បន្ទាប់ពីការកើនឡើងនៃជំងឺរាតត្បាត Covid-19។ បើយោងតាមការសិក្សារបស់ក្រុមហ៊ុន Visa ស្តីពីឥរិយាបថទូទាត់ប្រាក់របស់អតិថិជននេះ បានបង្ហាញពីការផ្លាស់ប្តូរយ៉ាងលឿន ពីការប្រើប្រាស់សាច់ប្រាក់សុទ្ធ ទៅជាការទូទាត់តាមរយៈឌីជីថល និងតាមរយៈបច្ចេកវិទ្យា Contactless ជាពិសេស…
វិបត្តិជំងឺកូវីដ១៩ រួមជាមួយវិបត្តិកង្វះឈីបសកលបានជះផលអវិជ្ជមានដល់ក្រុមហ៊ុនផលិតរថយន្តជាច្រើន លើកលែងតែ Toyota ដោយសារក្រុមហ៊ុនទើបតែរាយការណ៍ពីកំណត់ត្រាប្រាក់ចំណេញប្រចាំឆ្នាំដ៏ច្រើនមិនធ្លាប់មានពីមុនមក។ ប្រាក់ចំណេញរបស់ Toyota ដែលគិតចាប់ពីថ្ងៃទី១ខែមេសាឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ គឺមានកំណើនរហូតដល់ ៣៦% ដែលមានសរុបចំនួនប្រមាណ ២៤,៦១ពាន់លានដុល្លារ ខណៈដែលប្រាក់ចំណូលកើនឡើង ១៥% ឡើងដល់សរុបប្រមាណ ២៥៧ពាន់លានដុល្លារ។ ប្រាក់ចំណេញថ្មីនេះបានក្លាយជាប្រាក់ចំណេញខ្ពស់ជាងគេសម្រាប់ក្រុមហ៊ុន…