Browsing: ព័ត៌មានថ្មីៗ

របាយការណ៍មួយបានអះអាងថា ក្រុម Hacker កូរ៉េខាងជើង បានលួចទ្រព្យសម្បត្តិឌីជីថលដែលមានតម្លៃជិត ៤០០ លានដុល្លារ នៅក្នុងការវាយប្រហារយ៉ាងហោចណាស់ ៧លើក លើវេទិការូបិយប័ណ្ណគ្រីបតូកាលពីឆ្នាំមុន។

យោងតាមការចុះផ្សាយពី Billboard បានរាយការណ៍ថា បទចម្រៀងកុមារដ៏គួរឱ្យចាប់អារម្មណ៍របស់ Pinkfong បានក្លាយជាវីដេអូដំបូងគេដែលមានអ្នកចូលមើល ១០ពាន់លានដងនៅលើ YouTube ខណៈពេល “Despacito” របស់ Luis Fonsi ដែលស្ថិតនៅក្រោម “Baby Shark”  មានចំនួនអ្នកទស្សនាត្រឹម ៧.៧ ពាន់លានដងប៉ុណ្ណោះ។ https://www.youtube.com/watch?v=XqZsoesa55w…

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Microsoft Corp បានបញ្ឈប់ការផលិតម៉ាស៊ីនហ្គេម Xbox One ទាំងអស់ ដើម្បីផ្តោតលើការផលិតម៉ាស៊ីនហ្គេមជំនាន់ក្រោយរបស់ខ្លួន។ នេះបើយោងតាមគេហទំព័រ The Verge បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍។

វៀតណាម អាចក្លាយជាមជ្ឈមណ្ឌលសម្រាប់អាជីវកម្ម Startup របស់អាស៊ី បន្ទាប់ពីក្រុមហ៊ុនក្នុងស្រុកបានឃើញការបង្កើនមូលនិធិជាង ៤០ ដងក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។

លោក David Malpass ប្រធានធនាគារពិភពលោកបានព្រមានថា សេដ្ឋកិច្ចពិភពលោកប្រឈមមុខនឹង “ទស្សនវិស័យដ៏អាក្រក់” ខណៈដែលលទ្ធផលនៃជំងឺរាតត្បាតកូវីដ១៩ នៅតែបន្តដាក់បន្ទុកលើកំណើនសេដ្ឋកិច្ច ជាពិសេសនៅក្នុងប្រទេសក្រីក្រ។

ទេសាភិបាលធនាគារកណ្តាលថៃ បាននិយាយថា ពួកគេមានការព្រួយបារម្មណ៍ជាមួយនឹងតម្លៃខ្ពស់សម្រាប់ថ្លៃរស់នៅ ប៉ុន្តែមិនមែនទាក់ទងនឹងស្ថិរភាពតម្លៃទាំងមូលនោះទេ។

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់អាមេរិក Tesla បានលក់រថយន្តដែលផលិតនៅក្នុងប្រទេសចិន ចំនួន ៧០ ៨៤៧គ្រឿងក្នុងខែធ្នូ ដែលជាអត្រាប្រចាំខែខ្ពស់បំផុត ចាប់តាំងពីវាបានចាប់ផ្តើមផលិតនៅទីក្រុងសៀងហៃ ក្នុងឆ្នាំ ២០១៩។ នេះបើយោងតាមទិន្នន័យពីសមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) បានបង្ហាញកាលពីថ្ងៃអង្គារ។

យោងតាមប្រភពព័ត៌មាន vnexpress បានឲ្យដឹងថា វៀតណាម បានទិញជិត ៨០ ភាគរយនៃកសិផលនាំចេញសរុបរបស់កម្ពុជា តម្លៃជិត ៥ ពាន់លានដុល្លារ កាលពីឆ្នាំមុន។

ប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa បានស្នើឲ្យរទេសចិនជួយរៀបចំរចនាសម្ព័ន្ធការសងបំណុលឡើងវិញ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយប្រទេសអាស៊ីខាងត្បូងនេះ

ក្រុមហ៊ុនផលិតស្រោមអនាម័យដ៏ធំបំផុតរបស់ពិភពលោក Karex Bhd បានបង្ហាញឲ្យដឹងថា ការប្រើប្រាស់ស្រោមអនាម័យនៅទូទាំងពិភពលោក បានធ្លាក់ចុះដល់ទៅ ៤០% ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។