ក្នុងនោះ សម្រាប់ការបំបែកកំណត់ត្រាថ្មីរបស់ប្រទេសស្វីសនេះ គឺត្រូវបានសម្រេចដោយអ្នកបើកយន្តហោះជនជាតិស្វីស លោក Raphaël Domjan ក្នុងអំឡុងពេលហោះហើរយន្តហោះ SolarStratos របស់ខ្លួន នៅលើភ្នំអាល់ស្វីស ដែលនេះគឺបានបំបែកកំណត់ត្រាមុនរបស់យន្តហោះ Solar Impulse 2 ដែលអាចហោះបានក្នុងកម្ពស់ ៩,២គីឡូម៉ែត្រ។
គួរបញ្ជាក់ថា ដើម្បីសម្រេចបាននូវសមិទ្ធផលនេះ ការហោះហើរនេះ គឺមានរយៈពេលដល់ទៅ 5 ម៉ោង 9 នាទី ឯណ្ណោះ។ បើនិយាយពីលក្ខណៈពិសេសរបស់យន្តហោះសូឡានេះ គឺវាមានប្រវែងតួខ្លួនសរុបដល់ទៅ ៩,៦ម៉ែត្រ ឯណ្ណោះ ហើយស្លាបរបស់វាវិញ គឺមានប្រវែង ២៤,៨ម៉ែត្រ ដែលរចនាបំពាក់ជាមួយបន្ទះសូឡាទំហំ ២២ម៉ែត្រការ៉េ។ នៅសាកថ្មពេលម្តង យន្តហោះនេះគឺអាចហោះបានរយៈពេលពី ៥ ទៅ ៦ម៉ោង ឯណ្ណោះ ប៉ុន្តែវាគឺអាចបើកបរក្នុងល្បឿនកំណត់ពី ៨០ ទៅ ១៤០គ.ម/ម៉ោង តែប៉ុណ្ណោះ។
ជាមួយគ្នានេះ ក្រុមហ៊ុន SolarStratos ផ្ទាល់ ក៏មានគម្រោងហោះយន្តហោះសូឡារបស់ខ្លួនឲដល់រយៈកម្ពស់ ២៥គីឡូម៉ែត្រ នៅពេលអនាគតផងដែរ ពោលគឺដើម្បីក្លាយជាគូរប្រកួតប្រជែងរបស់យន្តហោះគ្មានមនុស្សបើក Helios Prototype របស់ NASA ដែលជាយន្តហោះដែលអាចហោះបានកម្ពស់ខ្ពស់ជាងគេលើលោករហូតដល់ទៅ ២៩,៥គីឡូម៉ែត្រ ឯណ្ណោះ៕