Xiaohongshu ឬ RedNote គឺជាវេទិកាបណ្តាញសង្គមដ៏ធំមួយរបស់ប្រទេសចិន ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៣ ដោយសហស្ថាបនិកពីររូបគឺ Charlwin Mao និង Miranda Qu។ កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណង សម្រាប់ចែករំលែកបទពិសោធន៍ និងការណែនាំអំពីការទិញទំនិញពីបរទេស និងព័ត៌មានជាក់ស្តែងអំពីទំនិញ ជាពិសេសផលិតផលថែរក្សាសម្រស់ និងជីវិតប្រចាំថ្ងៃ ដោយផ្អែកលើបទពិសោធន៍ពិតប្រាកដ មិនមែនជាការផ្សព្វផ្សាយនោះទេ។…
