ទោះបីជាក្រុមរបស់ចិនមិនបានចូលរួមក្នុងការប្រកួត World Cup ប៉ុន្តែម៉ាកយីហោចិននៅតែគ្រប់គ្រងការប្រកួតក្នុងប្រទេសកាតាដោយមានការឧបត្ថម្ភជិត ១,៤ ពាន់លានដុល្លារ។ ក្រុមហ៊ុនចិនគឺជាអ្នកឧបត្ថម្ភដ៏ធំបំផុតនៃការប្រកួតនេះ ដោយចំណាយប្រាក់ច្រើនជាងក្រុមហ៊ុនយក្សរបស់សហរដ្ឋអាមេរិកដូចជា Coca-Cola, McDonald’s និង Budweiser ។ យោងតាមក្រុមហ៊ុន GlobalData ដែលជាក្រុមហ៊ុនវិភាគ និងប្រឹក្សាទិន្នន័យដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានបង្ហាញថាក្រុមហ៊ុនចិនបានឧបត្ថម្ភជិត ១,៤ ពាន់លានដុល្លារសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២…