ក្នុងជំហានដ៏សំខាន់មួយសម្រាប់វិស័យអវកាសអឺរ៉ុប ពេលនេះ ក្រុមហ៊ុនអាកាសចរណ៍ និងអវកាសឈានមុខគេចំនួន ៣ របស់សហភាពអឺរ៉ុបគឺ Airbus, Leonardo និង Thales បានយល់ព្រមបញ្ចូលគ្នានូវអាជីវកម្មអវកាសរបស់ពួកគេទៅជាក្រុមហ៊ុនរួមគ្នាតែមួយហើយ ដោយការរួមបញ្ចូលនេះ គឺមានគោលបំណងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់អឺរ៉ុបក្នុងទីផ្សារអវកាសពិភពលោក។ បើនិយាយពីក្រុមហ៊ុនរួមថ្មីនេះវិញ នឹងមានបុគ្គលិកប្រមាណ 25,000នាក់ឯណ្ណោះ ហើយក៏ត្រូវរំពឹងថានឹងបង្កើតប្រាក់ចំណូលប្រចាំឆ្នាំបានប្រហែល 7.6ពាន់លានដុល្លារផងដែរ។ ក្នុងនោះ ការរួមបញ្ចូលគ្នានេះ ត្រូវបានរំពឹងថានឹងចាប់ផ្តើមដំណើរការជាផ្លូវការនៅឆ្នាំ…
