កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានធ្វើការប្រកាសដាក់បង្ហាញចេញនូវរថយន្ត Robotaxi ដែលអ្នកទាំងអស់គ្នាទន្ទឹងរង់ចាំជាយូរមកហើយមានឈ្មោះថា Cybercab ។ ចំពោះរថយន្តនេះ ត្រូវបានបំពាក់ដោយបច្ចេកវិទ្យា បើកបរស្វ័យប្រវត្តិ ហើយត្រូវបានរចនាដោយមិនមានដៃចង្កូត និងឈ្នាន់។ ហើយក្រុមហ៊ុន Tesla គ្រោងចាប់ផ្តើមផលិតនៅឆ្នាំ២០២៦ ហើយមានតម្លៃលក់ក្រោម ៣០ ០០០ ដុល្លារ…