បន្ទាប់ពីមានការព្រួយបារម្ភអំពីផ្នែកសន្តិសុខជាតិ និងការបោកបញ្ឆោតដោយក្រុមហ៊ុនចិន Huawei និង SMIC ពេលនេះ ក្រសួងពាណិជ្ជកម្មរបស់តៃវ៉ាន់បានសម្រេចចិត្តហាមឃាត់ការនាំចេញបន្ទះឈីបទំនើបៗជាច្រើនរបស់ខ្លួនទៅកាន់ក្រុមហ៊ុនទាំងពីរនេះហើយ។ ក្នុងនោះ ការសម្រេចចិត្តនេះ មិនមែនកើតឡើងដោយសារតែតៃវ៉ាន់នោះទេ ប៉ុន្តែវាជាសម្ពាធ និងការសហការរវាងតៃវ៉ាន់ជាមួយនាយកដ្ឋានពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ពោលគឺដោយសារតែបន្ទះសៀគ្វីរបស់ក្រុមហ៊ុន TSMC ត្រូវបានផលិតដោយប្រើប្រាស់នូវបច្ចេកវិទ្យារបស់អាមេរិក ដូចនេះក្រុមហ៊ុន TSMC ត្រូវតែស្ថិតនៅក្រោមគ្រប់គ្រងតាមច្បាប់នាំចេញរបស់សហរដ្ឋអាមេរិក។ គួរឲដឹងថា ការសម្រេចចិត្តរួមនេះ…