នៅលើទំព័រផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាស ផ្អាកបណ្តោះអាសន្នរយៈពេល២សប្ដាហ៍ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជននៅភ្នំពេញ និងទីរួមខេត្តកណ្តាល។ នេះ ដោយសារកង្វះព័ត៌មាន និងកិច្ចសហការពីសំណាក់មាតាបិតា និងអ្នកអាណាព្យាបាលដែលមានការពាក់ព័ន្ធ ក្រសួងអប់រំ យុវជន និងកីឡាមិនមានលទ្ធភាពប្រមូលព័ត៌មានបានគ្រប់ជ្រុងជ្រោយពីមាតាបិតា និងអ្នកអាណាព្យាបាលចំនួនប្រមាណ ៩០០នាក់ ដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយគណៈប្រតិភូនៃប្រទេសហុងគ្រី និងដែលមានកូនចៅសិក្សានៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន។ សូមអានសេចក្តីប្រកាសជាផ្លូវការ…