ក្រុមហ៊ុន Google របស់ Alphabet Inc បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងទិញប្រហែល ៣/៤ នៃថាមពលកកើតឡើងវិញ របស់ SB Energy Global នៅតិចសាស់ ព្រោះខ្លួនមានបំណងដំណើរការមជ្ឈមណ្ឌលទិន្នន័យដោយប្រើប្រាស់ថាមពលគ្មានកាបូននៅត្រឹមឆ្នាំ ២០៣០។ ក្រុមហ៊ុនកំពុងត្រៀមផ្លាស់ប្តូរយ៉ាងឆាប់រហ័សដើម្បីឆ្ពោះទៅរកថាមពលស្អាត និងការដឹកជញ្ជូន ខណៈដែលពួកគេសម្លឹងរកការសម្រេចបាននូវគោលដៅបរិស្ថាន និងនិរន្តរភាព។…