Walmart គឺជាផ្សារលក់ទំនិញដ៏ធំមួយប្រចាំសហរដ្ឋអាមេរិក ដែលមានចំនួន ៤,៦០០ ទៅ ៥,២០០ កន្លែងនៅក្នុងប្រទេស។ ផ្សារទំនិញវ័យចំណាស់មួយនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៦២ ដោយលោក Sam Walton ដែលជាអ្នកជំនួញមួយរូប។ មុននឹងចាប់ផ្តើម Walmart លោកក៏ធ្លាប់បើកហាងទំនិញតូចមួយផងដែរ។ ស្របពេលដែលហាងទំនិញដទៃសម្រុកទៅបើកនៅទីក្រុងធំៗ លោក Walton…
