ការិយាល័យនាយករដ្ឋមន្ត្រី Pedro Sanchez បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Cisco Systems Inc នឹងបើកមជ្ឈមណ្ឌលរចនាបន្ទះឈីប semiconductor ថ្មីមួយនៅក្នុងទីក្រុងបាសេឡូណា ភាគឦសាននៃប្រទេសអេស្ប៉ាញ។ ក្រុមហ៊ុនបាននិយាយថាគម្រោងនេះគឺជាផ្នែកមួយនៃអ្វីដែលគេហៅថាផែនការ PERTE នៃការឧបត្ថម្ភធនរបស់រដ្ឋាភិបាលសម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ semiconductor ដោយប្រើមូលនិធិសង្គ្រោះជំងឺរាតត្បាតរបស់សហភាពអឺរ៉ុបដែលបែងចែករហូតដល់ ១២,១៧ ពាន់លានដុល្លារ។…
Browsing: Cisco Systems Inc
Cisco Systems Inc បានផ្តល់ការព្យាករណ៍ជាវិជ្ជមានសម្រាប់ការលក់នៅត្រីមាសទី១ ដោយសារការស្ទុះងើបឡើងវិញនៃ កូវីដ១៩ នៅក្នុងប្រទេសចិនកាត់បន្ថយការខ្វះខាតខ្សែសង្វាក់ផ្គត់ផ្គង់ និងជួយឱ្យក្រុមហ៊ុនបំពេញតម្រូវការសម្រាប់បណ្តាញ Hardware ដោយធ្វើអោយភាគហ៊ុនរបស់ក្រុមហ៊ុនក្នុងការជួញដូរបន្តឡើងខ្ពស់ជាងមុន ៥ភាគរយ។ លទ្ធផលដែលបានប្រកាសកាលពីថ្ងៃពុធបង្ហាញថាក្រុមហ៊ុនផលិតឧបករណ៍បណ្តាញបានចាប់ផ្តើមយកឈ្នះលើបញ្ហាសមាសធាតុដែលបានរារាំងពួកគេពីការងើបឡើងវិញ ក្រោយជំងឺរាតត្បាតនៅក្នុងការចំណាយលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ នាយកប្រតិបត្តិលោក Chuck Robbins បាននិយាយនៅក្នុងសេចក្តីប្រកាសថា “បន្ទាប់ពីខែមេសាដ៏លំបាកដោយសារតែការបិទដែលទាក់ទងនឹងកូវីដនៅទីក្រុងសៀងហៃ … ឧបសគ្គនៃការផ្គត់ផ្គង់សរុបបានចាប់ផ្តើមធូរស្រាលបន្តិចនៅពាក់កណ្តាលត្រីមាសទីបួន…